logo logo
banner1
វៀតណាមលើកសំណើនៅក្នុងសន្និបាតសហភាពអន្តរសភាលើកទី១៤៥ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ
 

សម័យប្រជុំពេញអង្គនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៥ (IPU 145)

សាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើបង្កើតប្រព័ន្ធច្បាប់ជាតិ និងអន្តរជាតិដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតច្រក ផ្លូវច្បាប់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ​នៅសម័យ​ប្រជុំ​ពេញអង្គនៃសន្និបាតសហភាពអន្តរសភាលើកទី ១៤៥ (IPU 145)។ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានដឹកនាំ គណៈប្រតិភូ​វៀតណាម អញ្ជើញទៅចូលរួមសន្និបាតសហភាពអន្តរសភាលើកទី១៤៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសម័យប្រជុំ​ពេញអង្គ លោក Ha ក៏បានលើកឡើងនូវ សំឡេងរបស់ស្ត្រី និងស្នើឱ្យមានការចូលរួមនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្នុងការបង្កើតគោល នយោបាយ និងការអនុវត្តច្បាប់ផងដែរ។ លោក Ha បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង IPU និងសភាជា សមាជិករបស់ខ្លួន និងអង្គការអង្គការសហប្រជាជាតិ ព្រមទាំងវេទិកា​អន្តរជាតិស្តីពីស្ត្រី ដើម្បីធានាបាននូវសិទ្ធិ របស់ពួកគេកាន់តែប្រសើរឡើង….៕

https://en.vietnamplus.vn/vietnam-raises-proposals-at-ipu-45-to-promote-gender-equality/240220.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`