ទង់ជាតិសហភាពអឺរ៉ុបនៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការសភាអឺរ៉ុបក្នុងរដ្ឋធានីព្រុចសែល ប្រទេសបែលហ្សិក
គណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហភាពអឺរ៉ុប បានអនុម័តនូវអនុសាសន៍មួយចំនួនទាក់ ទងនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសលីប៊ី ដោយមានសំឡេងគាំទ្រចំនួន ៤៩សំឡេង ប្រឆាំងចំនួន ៩សំឡេង និងអនុបវាទចំនួន ៥។
គណៈកម្មាធិការនេះ បានអំពាវនាវឱ្យសហភាពអឺរ៉ុបគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រាប់កំណែទម្រង់ រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសលីប៊ី និងផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងការទូតបន្ថែមទៀតដើម្បីស្តារសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសលីប៊ី។ គណៈកម្មាធិការ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃរដ្ឋជាសមាជិកដែលសម្តែងមតិនៅលើឯកសាររបស់ប្រទេសលីប៊ី និងជៀសវាងវិធីសាស្រ្តពីមុន ដូចដែលគណៈកម្មាធិការបានអំពាវនាវឱ្យដកទាហានស៊ីឈ្នួល យុទ្ធជន និងកងកម្លាំងបរទេសទាំងអស់ចេញពីប្រទេសលីប៊ី រួមទាំងក្រុម Wagner របស់រុស្ស៊ីផងដែរ។ សហព័ន្ធរុស្ស៊ី អេមីរ៉ាត់អារ៉ាប់រួម និងប្រទេសតួក គីមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសលីប៊ី និងជៀសវាងការលូកដៃតាមរយៈអន្តរាគមន៍យោធាដោយផ្ទាល់។ គណៈកម្មាធិការបានឱ្យដឹងទៀតថា ភាគីលីប៊ីត្រូវតែបដិសេធពីការប្រើប្រាស់ប្រេងជាឧបករណ៍សម្រាប់ការប្រឈមមុខ ដាក់គ្នាខាងផ្នែកនយោបាយ និងរក្សាកន្លែងប្រេង ព្រមទាំងកំពង់ផែបើកចំហ ដែលសហភាពអឺរ៉ុបអាចដំណើរការក្នុងបរិយាកាសដែលមានស្ថិរភាពជាងមុន ដែលនឹងជួយបង្កើនសមត្ថភាពលីប៊ី និងផ្លាស់ប្តូរការ ផ្គត់ផ្គង់ថាមពលរបស់សហភាព។
គណៈកម្មាធិការមានការព្រួយបារម្ភចំពោះអាជ្ញាធរលីប៊ី ក្នុងការលុបចោលកិច្ចព្រមព្រៀងតួកគី-លីប៊ី ឆ្នាំ២០១៩ ស្តីពីការកំណត់ព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេ ហើយបានស្នើសុំភាគីពាក់ព័ន្ធមិន អនុវត្តន៍ប្រការណាមួយដែលរួមបញ្ចូលនៅក្នុង MoU ជាបន្តបន្ទាប់ស្តីពីអ៊ីដ្រូកាបូន(ឧស្ម័នធ្យូងថ្ម) ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.libyanexpress.com/eu-parliament-calls-for-united-stand-on-libya/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម