លោក Mohammed Shia’ al-Sudani នាយករដ្ឋមន្ត្រី ថ្មីរបស់ប្រទេសអ៊ីរ៉ាក់
កាលពីថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋ អ៊ីរ៉ាក់, អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិ បត្តិការឈូងសមុទ្រ (GCC) និងជាប្រធានសភាអារ៉ាប់ បានចូលរួម អប អរសាទរប្រទេសអ៊ីរ៉ាក់ ចំពោះដំណើរការនយោបាយដែលកំពុងបន្តរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ទីភ្នាក់ងារ ព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់ (INA) បានរាយការណ៍ឱ្យដឹងថា លោកស្រី Jeanine Hennis-Plasschaert តំណាង ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ និងជាប្រធានបេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ បានអបអរសាទរដល់លោក Mohammed Shia’ al-Sudani នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានចាត់តាំងឱ្យបង្កើតរដ្ឋាភិបាលថ្មី។ ទន្ទឹមនឹងនោះដែរ លោក Nayef bin Falah Al-Hajraf អគ្គលេខាធិការ GCC បានអបអរសាទរដល់ប្រធានាធិបតីអ៊ីរ៉ាក់ដែលទើបជាប់ឆ្នោតថ្មី លោក Abdul Latif Rashid និងលោក al-Sudani ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី….៕
https://english.news.cn/20221015/18e1522725ed42acacc0692f9f2a2312/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម