logo logo
banner1
សន្និបាតលើកទី១៤៥ របស់សហភាពអន្តរសភា(IPU) បានអនុម័តសេចក្តី សម្រេចថ្កោលទោសការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន
 

គណៈប្រតិភូសមាជិកសភាអ៊ុយក្រែន នៅក្នុងសន្និបាតសហភាពអន្តរសភាលើកទី៤៥ ក្នុងរដ្ឋធានី kigali ប្រទេសរវ៉ាន់ដា

​សន្និបាតលើកទី១៤៥ របស់សហភាពអន្តរសភា(IPU) បានអនុម័តនូវសេចក្តីសម្រេចផ្លូវការមួយ ដែលបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានរបស់សហព័ន្ធ​រុស្ស៊ី​មកលើប្រទេសអ៊ុយក្រែន។ បើទោះបីជាមានជំទាស់យ៉ាងស្រួចស្រាល់ពីសំណាក់សហព័ន្ធរុស្ស៊ីក៏ដោយ ក៏សមាជិកសភាមកពី ១១៩ ប្រទេសទូទាំងពិភពលោក បានអនុម័តជា​ឯកច្ឆន្ទលើឯកសារខាងលើ។

​សភានៃប្រទេសអ៊ុយក្រែនបានជូនព័ត៌មានថា នៅថ្ងៃនេះ (ថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០២២) សន្និបាតលើកទី១៤៥ របស់សហភាពអន្តរសភា (IPU) បានអនុម័តនូវ​សេចក្តី​សម្រេចផ្លូវការរបស់ខ្លួន ដែលបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។  មានសេចក្តីរាយការណ៍មកថា បើ​ទោះ​​បី​ជាមានការជំទាស់យ៉ាងស្រួចស្រាល់ពីសំណាក់សហព័ន្ធរុស្ស៊ី ក៏ដោយ ក៏សមាជិកសភាមកពី ១១៩ប្រទេសទូទាំងពិភពលោកបានអនុម័តជាឯកច្ឆន្ទលើ​ឯកសារមួយ​នេះ ដែលផ្តល់នូវការវាយតម្លៃដ៏ច្បាស់លាស់មួយ និងការថ្កោលទោសសង្គ្រាមដែលផ្តើមឡើងដោយសហព័ន្ធ រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។

​នៅក្នុងចំណោមវិសោធនកម្មនានា ក៏រួមមាន តាមការទទូចរបស់គណៈប្រតិភូសមាជិកសភា  អ៊ុយក្រែនថា៖ រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពី​ឆ្នាំ២០១៤មកម្លេះ​ បន្ថែម ពីលើការស្លាប់ និងរបួសយ៉ាងប្រល័យ ការបន្តការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនបានបង្ក      ឱ្យមានវិបត្តិនៃការផ្លាស់ទីជម្រក​ដ៏ធំបំផុតមួយ នៅក្នុងពិភពលោក ដោយមានជនភៀសសឹកអ៊ុយក្រែន  ជាង ៧លាននាក់ និងជនភៀសខ្លួននៅក្នុងប្រទេស (IDPs) ជាង ៦.៩លាននាក់​ នេះបើតាមសេចក្តី​ថ្លែងការណ៍របស់សភាអ៊ុយក្រែន។

គួររំលឹកផងដែរថា នាពេលថ្មីៗនេះ សន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប(PACE) បានសម្រេចទទួលស្គាល់ថា សហព័ន្ធរុស្ស៊ីគឺជា របបដឹកនាំភេរវករ ការទទួលស្គាល់បែបនេះរបស់ PACE បានក្លាយជាអង្គការអន្តរជាតិទី១ ដំបូងគេ ដែលបានធ្វើការសម្រេចចិត្តបែបនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.perild.com/2022/10/15/the-assembly-of-the-ipu-adopted-a-resolution-on-the-aggression-of-the-russian-federation/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`