សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយក្រុមដែលមកពីគណបក្សប្រជាធិបតេយ្យ បានប្រកាសអាសន្នអំពី កង្វះខាតមន្រ្តីបម្រើការងារបោះឆ្នោត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានលើកឡើងថាការគំរាមកំហែង និងការរំលោភបំពាន គឺជាកត្តាដែល ធ្វើឱ្យការជ្រើសរើសមន្រ្តីសំខាន់ៗសម្រាប់បម្រើការងារបោះឆ្នោត ជួបឧបសគ្គ។
ក្នុងលិខិតមួយចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ផ្ញើជូនគណៈកម្មការមន្រ្តីជំនួយការបោះឆ្នោតសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន១៣រូប និងសមាជិកព្រឹទ្ធសភាឯករាជ្យដែលមានទំនោរទៅកាន់គណបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យទីភ្នាក់ងារសហព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយគាំទ្រដល់ទីភ្នាក់ងាររបស់រដ្ឋនានាសម្រាប់ការជ្រើសរើសមន្រ្តីបម្រើការងារបោះឆ្នោត ដែលចាំបាច់សម្រាប់ការងារការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តិនៅក្នុងខែក្រោយនេះ។ គួរកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ (ឬហៅម៉្យាងទៀតថាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី) ពលរដ្ឋអាមេរិកដែលសិទ្ធិបោះឆ្នោត នឹងធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកសភា អភិបាលរដ្ឋ និងមន្រ្តីសំខាន់ៗរបស់រដ្ឋនិងរបស់តំបន់។ អ្នកនយោបាយគណបក្ស សាធារណរដ្ឋមានសុទិដ្ឋិនិយមថា ការបោះឆ្នោតពាក់កណ្តាលខាងមុខ នឹងនាំឱ្យគណបក្សរបស់ខ្លួនអាចគ្រប់គ្រងសភាតំណាង ឬក៏អាចឈានទៅដល់ការគ្រប់គ្រងបាននូវព្រឹទ្ធសភាទៀតក៏ថាបាន ដែលបច្ចុប្បន្ននេះសភាទាំងពីរថ្នាក់នេះ កំពុងត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលមានអាសនៈលើសគណបក្សសាធារណរដ្ឋបន្តិចបន្តួចតែប៉ុណ្ណោះ…៕
https://www.reuters.com/world/us/us-senate-democrats-cite-insufficient-election-workers-ahead-midterms-2022-10-14/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម