logo logo
banner1
ប្រធានរដ្ឋសភាថៃ ធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានកណ្តាលរបស់សហភាព អន្តរសភា (AIPA)
 

លោកChuan Leekpai អតីតនាយករដ្ឋមន្រ្តី២អាណត្តិ និងបច្ចុប្បន្នជាប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រថៃ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅលេខាធិការដ្ឋានកណ្តាលរបស់​អន្តរ​សភាអាស៊ាន(AIPA) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ​ លោកChuan បានជួបពិភាក្សាការងារជាមួយ លោកស្រី​Nguyen Tuoung Van អគ្គលេខាធិការអន្តរសភាអាស៊ាន​។​ លោកChuan បានវាយតម្លៃខ្ពស់ចំ- ពោះលោកស្រីNguyen ដែលបានខិតខំបំពេញការងារជាអគ្គលេខាធិការអន្តរសភាអាស៊ាន ក្នុង​រយៈពេល ៣ឆ្នាំនេះ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការសម្របសម្រួលរវាងអន្តរសភាអាស៊ាន និងអាស៊ាន  (ASEAN)។ លោកស្រីNguyen កំពុង​ជិតចប់​អាណត្តិជាអគ្គលេខាធិការទី៥របស់អន្តរសភាអាស៊ាន។ លោកChuan ជូនពរឱ្យលោកស្រីNguyen ជួបប្រទះតែភាពល្អឥតខ្ចោះសម្រាប់ការងារនាពេលអនាគត។

​ជាការឆ្លើយតប លោកស្រីNguyen បានថ្លែងអំណរគុណដែលដ៏ស្មោះអស់ពីចិត្ត ទៅកាន់លោកChuan និង​សមភាគីរបស់លោកដែលជាសមាជិករដ្ឋសភា​នៃព្រះរាជាណា​ចក្រថៃ។ លោកស្រីNguyen បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សកម្មរបស់សភានៃព្រះរាជាណាចក្រថៃ ក្នុងការចូលរួមក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំរបស់អន្តរសភាអាស៊ាន និង​សកម្មភាព​ផ្សេងៗទៀតរបស់អន្តរសភាអាស៊ាន។ ទោះបីឆ្នាំមុន ការឆ្លងរាត ត្បាតនៃជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរក៏ដោយ ក៏សភានៃព្រះរាជាណាចក្រថៃ នៅតែបានចូលរួម​យ៉ាងសកម្ម ចូលរួមប្រជុំដោយផ្ទាល់និងចូលរួមប្រជុំតាមប្រព័ន្ធនិម្មិតក្នុងកិច្ចប្រជុំនានារបស់អន្តរសភាអាស៊ាន។ លោកស្រីNguyen បានពន្យល់ថា ដើម្បីពង្រឹងកិច្ចសម្រប​សម្រួលរវាងអន្តរសភាអាស៊ាន-អាស៊ាន​ សវនាកាអន្តរសភាអាស៊ាន-អាស៊ានលើកទី១ (The First AIPA-ASEAN Hearing) នឹងត្រូវរៀបចំឡើងក្នុងអំឡុងពេល​នៃ​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោយគំនិតផ្តួចផ្តើមនៃការបង្កើតឱ្យមានសវនាការនេះត្រូវបានទទួលយកជាផ្លូវការក្នុងមហាសន្និបាត​អន្តរសភាអាស៊ានលើកទី​៤០ ក្នុងរាជធានីបាងកក ឆ្នាំ២០១៩។

លោកស្រីអគ្គលេខាធិការអន្តរសភាអាស៊ាន ក៏បានសម្តែងនូវសេចក្តីសង្ឃឹមផងដែរថានឹងបានស្វា គមន៍គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលរួមក្នុងកិច្ចប្រជុំ​មេដឹក​នាំ​អាស៊ាននិងអន្តរសភាអាស៊ាន(The ASEAN-AIPA Interface) និងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលនឹងប្រព្រឹត្តិទៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

http://ព័ត៌មានពីអង្គសភាអន្តរជាតិ ១៥-១០-២២- មាស តូនី ប្រែសម្រួលពី៖https://aipasecretariat.org/the-president-of-the-national-assembly-speaker-of-the-house-of-representatives-of-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`