លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងសុន្ទរកថាបិទកិច្ចប្រជុំលើកទី១៦ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបិទបញ្ចប់កិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១៦ របស់ខ្លួន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពេល ត្រៀមរៀបចំបើកសម័យប្រជុំពេញអង្គលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នៅពេលខាងមុខ។
ថ្លែងក្នុងសុន្ទរកថាបិទ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងថា កិច្ចប្រជុំនេះ គឺផ្តោតលើបញ្ហានានា ដែលនឹងត្រូវពិនិត្យពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃរដ្ឋសភា ដែលរួមមាន របាយការណ៍រដ្ឋាភិបាលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០២២ ផែនការថវិកាជាតិ, ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២៣និងផែនការថវិកាបម្រុងជាតិសម្រាប់ឆ្នាំ២០២៣, ការអនុវត្តផែនការវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២២និងផែនការវិនិយោគ សាធារណៈសម្រាប់ឆ្នាំ២០២៣។
គណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានពិនិត្យពិភាក្សាផងដែរ លើរបាយការណ៍រដ្ឋាភិបាលស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី សមភាពយេនឌ័រសម្រាប់ឆ្នាំ២០២១ និងផែនការឆមាសទី១ សម្រាប់ ឆ្នាំ២០២២ របាយការណ៍ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ថវិកាសម្រាប់ថែទាំសុខភាពនិងធានារ៉ាប់រងសង្គមក្នុងឆ្នាំ២០២១។
លោក Hue បានកត់សម្គាល់ថា សមាជិករដ្ឋសភាទាំងមូល បានពិនិត្យមើលលើការដោះស្រាយ មតិយោបល់របស់ម្ចាស់ឆ្នោត ដែលបានបញ្ជូនមកសម័យប្រជុំលើកទី៣ នៃរដ្ឋសភា កាលពីដើមឆ្នាំ២០២២, បានជួយដោះស្រាយពាក្យបណ្តឹង និងការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងការពិនិត្យលើមតិយោបល់របស់ប្រជាពលរដ្ឋ ដែលត្រូវបានបញ្ជូនមកសម័យប្រជុំលើកទី៤ នៃរដ្ឋសភា។ សមាជិករដ្ឋសភាទាំងមូលក៏បានពិនិត្យពិភាក្សាផងដែរ លើការងារគ្រប់គ្រងបុគ្គលិកមួយចំនួន ដែលនឹងត្រូវសម្រេចនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភានៅពេលខាងមុខនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://english.vov.vn/en/politics/standing-committee-prepares-for-nas-fourth-session-post976948.vov
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម