និម្មិតសញ្ញា សភាអារ៉ាប់
សភាអារ៉ាប់បានថ្កោលទោសរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលស្នើផ្ទេរស្ថានទូតរបស់ខ្លួនពីទីក្រុង Tel Aviv ទៅកាន់កាន់ទីក្រុងពិសិដ្ឋ al-Quds ដោយបានហៅថា នោះជាការបំពានច្បាប់អន្តរជាតិទាំង ស្រុង។ តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ស្ថាប័ននីតិប្បញ្ញត្តិរបស់សម្ព័ន្ធអារ៉ាប់មួយនេះបានបង្ហាញនូវជំហរខ្លាំងៗចំពោះព័ត៌មានអនាគតនៃការផ្ទេរស្ថានទូតអង់គ្លេស ដែលជាការផ្ទុយទៅនឹងជំហរ ជាយូរមកហើយរបស់រាជរដ្ឋាភិបាលអង់គ្លេស។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ឋានៈផ្លូវច្បាប់ ប្រវត្តិសាស្រ្ត និងសាសនា របស់ទីក្រុង al-Quds មិនមែនជាកម្មវត្ថុដែលត្រូវពិនិត្យមើលឡើងវិញទេ ហើយរាល់ជំហានណាមួយនៃគោលដៅទាំងនេះ ដែល បង្ហាញពីការរំលោភបំពានដ៏គគ្លើនទៅនឹងច្បាប់អន្តរជាតិ និងការទទួលខុសត្រូវជាប្រវត្តិសាស្រ្តរបស់ អង់គ្លេស ក្នុងនាមជាស្ថាបនិកនៃសេចក្តីប្រកាសខុសច្បាប់ Balfour Declaration ដែលជាសោកនាដកម្ម បង្កការឈឺចាប់ធ្ងន់ធ្ងរដល់ប្រជាជាតិប៉ាឡេស្ទីនជាយូរមកហើយ”៕
https://menafn.com/1105015311/Arab-Parliament-condemns-Britains-decision-to-transfer-its-embassy-to-occupied-al-Quds
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម