logo logo
banner1
រដ្ឋសភាវៀតណាម ឡាវ ចែករំលែកបទពិសោធន៍ក្នុងកិច្ចការសង្គម
 

គណៈប្រតិភូរដ្ឋសភាឡាវថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំរដ្ឋសភាវៀតណាម

នៅរដ្ឋធានីហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២  លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភានៃសាធារដ្ឋសង្គមនិយមវៀតណាម បានទទួល​ជួបលោកស្រី Thoummaly Vongphachanh ប្រធានគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ។

លោក Man បានគូសបញ្ជាក់ថា រដ្ឋសភានីវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតក្នុងការបង្រួប បង្រួម និងពង្រឹងទំនាក់ទំនងពិសេស ព្រមទាំងកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យជាមួយសមភាគីឡាវ។ ការរៀបចំដំណើរទស្សនកិច្ច សិក្ខាសាលាដោយផ្ទាល់ និងកិច្ចប្រជុំជាទៀងទាត់រវាងថ្នាក់ដឹកនាំនៃរដ្ឋសភា ទាំងពីរ ព្រមទាំងគណៈកម្មាធិការរបស់​ពួកគេ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្ហាញ ពីការជឿទុកចិត្ត ព្រមទាំងការភ្ជាប់ទំនាក់ទំនងរបស់ពួកគេ។ លោក Man បានស្នើប្រទេសទាំងពីរបន្ត​បង្កើន​ការចែករំលែកបទពិសោធន៍ និងពន្លឿនការអនុវត្តគម្រោងវិនិយោគរបស់វៀតណាមនៅក្នុងប្រទេស ឡាវ និងផ្ទុយមកវិញ។

ភាគី​​ឡាវ​​បានជម្រាបជូនភាគីម្ចាស់ផ្ទះថា ដំណើរទស្សនកិច្ចរបស់លោកស្រីមានគោលបំណងចែករំលែកបទពិសោធន៍ជាមួយគណៈកម្មាធិការកិច្ចការសង្គមនៃរដ្ឋសភា​វៀតណាម ដើម្បីសាកសួរ និងកំណត់ សូចនាករនៅពេលចាប់ផ្តើមកសាងច្បាប់ ព្រមទាំងគោលនយោបាយទាក់ទងនឹងកិច្ច ការសង្គម, ត្រួតពិនិត្យ ការផ្សព្វផ្សាយឯកសារច្បាប់ និងការកសាង, ការគ្រប់គ្រង និងការប្រើប្រាស់មូលនិធិ ធានារ៉ាប់រងសង្គម និងសុខភាព ព្រមទាំងពិភាក្សាអំពីវិធីសាស្រ្ត និងយន្តការក្នុងការសម្របសម្រួលជាមួយ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្រសួង និងវិស័យពាក់ព័ន្ធ។ លោកស្រី Thoummaly បានមានប្រសាសន៍បន្ថែមទៀតថា សមិទ្ធិផលរបស់រដ្ឋសភាវៀតណាមក្នុងកិច្ចការនីតិប្បញ្ញត្តិ ការពិចារណា និងការធ្វើសេចក្តីសម្រេចចិត្តលើ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ គឺជាមេរៀនបទពិសោធន៍ដ៏មានតម្លៃសម្រាប់រដ្ឋសភាឡាវ និងគណៈ កម្មាធិការទទួល​បន្ទុក​វប្បធម៌ និងសង្គម ៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-lao-nas-share-experience-in-social-affairs/240025.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`