លោក Abdul Latif Rashid ក្លាយជាប្រធានាធិបតីទី៤ របស់ប្រទេសអ៊ីរ៉ាក់
សភានៃសាធារណរដ្ឋអ៊ីរ៉ាក់បានឱ្យដឹងថា ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ សមាជិកសភាអ៊ីរ៉ាក់បាន បោះឆ្នោតជ្រើសរើសលោក Abdul Latif Rashid ជាប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ាក់ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីសម្រាប់ប្រទេសអ៊ីរ៉ាក់។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាបាន ឱ្យដឹងថា លោក Rashid ទទួលបានការគាំទ្រចំនួន ១៦២សំឡេង នៅក្នុងការបោះឆ្នោតជុំទី២ ដោយបានយក ឈ្នះលោក Barham Salih ដែលទទួលបានការគាំទ្រចំនួន ៩៩សំឡេង ខណៈដែល ៨សំឡេង ត្រូវបានចាត់ទុក ថាមិនត្រឹមត្រូវ។ នៅក្នុងការបោះឆ្នោតជុំទី១ គ្មានបេក្ខភាពប្រធានាធិបតីណាម្នាក់ក្នុងចំណោម ៣៩រូប ទទួលបាន សំឡេងគាំទ្រ២/៣នៃសមាជិកសភាសរុបចំនួន ៣២៩រូប ប៉ុន្តែលោក Rashid ទទួលបាន ១៥៦សំឡេង ហើយ លោក Salih ឈរនៅលេខរៀងទី២ ដោយទទួលបាន៩៩សំឡេង។ យោងតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ ប្រធានាធិបតី ជាប់ឆ្នោតត្រូវប្រមូលសំឡេងយ៉ាងតិច២/៣នៃសមាជិកសភាចំនួន ៣២៩រូប….៕
https://english.news.cn/20221014/fd868b7a78c246c4904d4fce7b8456b2/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម