កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកស្រី Dao Hong Lan ប្រធានគណបក្សខេត្ត Bac Ninh ភាគខាងជើង ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីទី បន្ទាប់ពីលោក Nguyen Thanh Long អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវបានចាប់ខ្លួន ពីបទពាក់ព័ន្ធការកេងបន្លំឧបករណ៍ធ្វើតេស្តកូវីដ-១៩ ក្នុងឆ្នាំ២០២០។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លោក Ngo Van Tuan អគ្គលេខាធិការបក្សខេត្ត Hoa Binh ត្រូវបានតែងតាំងជាលេខាធិការប្រតិភូបក្សក្នុងសវនកម្មជាតិ និងជាអគ្គសវនកររងទទួលបន្ទុកសវនកម្មជាតិ។ លោក Nguyen Van The បានបម្រើជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ ចាប់តាំងពីឆ្នាំ២០១៧ មក៕