logo logo
banner1
ប្រធានសភាជាន់ទាបរុស្ស៊ីប្រដូចប្រធានាធិបតីអ៊ុយក្រែន ​ទៅនឹងមេដឹកនាំអង្គការភេរវកម្ម Bin Laden
 

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី (State Duma)

​កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធានសភាជាន់ទាប នៃសហព័ន្ធរុស្ស៊ី (State Duma) បានប្រដូចប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅនឹងមេដឹកនាំអង្គការភេរវកម្ម Al Qaeda, Usama bin Laden ហើយបានបញ្ជាឱ្យប្រតិបត្តិការការវាយ​ប្រហារបែបភេរវកម្ម។ អ្នកនយោបាយ​បស្ចិមប្រទេសដែលគាំទ្ររបបលោក Zelensky គឺកំពុងតែជួយផ្គត់ផ្គង់របបភេរវកម្មមួយនេះ។

​លោក Volodin ថ្លែងទៀតថា របបរដ្ឋាភិបាលទីក្រុងកៀវ បានក្លាយជាភេរវករ និងបានផ្តល់ជាឧទាហរណ៍ ដូចជា ការវាយប្រហារជាទម្លាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់​នៃរោងចក្រថាមពលនុយក្លេអ៊ែរ នៅទីក្រុង Zaporiyia និងទីក្រុង Kursk, ឃាតកម្មលើមន្ត្រីសំខាន់ៗ ក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី និងការកម្ទេចស្ពានតភ្ជាប់ពី​ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀជាដើម។

​លោក Volodin បានថ្លែងសារនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា ភាពអត់ធ្មត់របស់រុស្ស៊ី លែងមានទៀតហើយ សកម្មភាពរបស់លោក Zelensky នេះ បានបង្កឱ្យរងគ្រោះដល់ប្រជាពលរដ្ឋអ៊ុយក្រែន ដែលជាចំណាប់ខ្មាំងចំពោះគោលនយោបាយនៃរបបណាហ្ស៊ីនិយមនេះ។

​នៅទីបញ្ចប់ លោក Volodin  បានរំលឹកឡើងវិញថា ច្បាប់មួយដែលត្រូវបានគេស្គាល់នៅលើពិភពលោកដែលជាចំនុចសំខាន់មួយនោះ គឺមិនចរចាជាមួយក្រុមភេរវករ​ឡើយ។ លោក Volodin បានសម្រេចមួយថ្ងៃ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនកាន់តែខ្លាំង ទៅលើក្រុងមួយចំនួនក្នុងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ផងដែរ ដែលបានបង្កឱ្យបាត់បង់ជីវិតមនុស្សប្រមាណជា ២០ នាក់ និងរងរបួសជាច្រើននាក់ទៀត។

​ការវាយប្រហារបស់រុស្ស៊ីនេះ ត្រូវបានប្រទេសអ៊ុយក្រែនប្រកាសថា ជាឧក្រិដ្ឋកម្មសង្គ្រាម ដែល បានកើតឡើងរយៈពេល ២ ថ្ងៃ បន្ទាប់ពីការបំផ្ទុះជាបន្តបន្ទាប់​នៅលើស្ពាន​ទីក្រុង Kerch ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ ដែលត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ ហើយព្រឹត្តិការណ៍នេះ ត្រូវបានពិពណ៌នាដោយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីថា ជាការវាយប្រហារភេរវកម្មមួយ ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋដោយអាជ្ញាធរអ៊ុយក្រែន៕

http://ព័ត៌មានសភាអន្តរជាតិ ១២-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.msn.com/en-gb/news/world/russian-duma-speaker-compares-zelensky-to-bin-laden-and-accuses-ukraine-of-terrorism/ar-AA12OEjH



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`