លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលជាជនសេរីនិយមរបស់ចិន ត្រូវបានគេចាត់ទុកថា ជាបុគ្គលសំខាន់១រូបដែលចេញមុខធ្វើកំណែទម្រង់
លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
ហុងកុង៖ ខណៈពេលលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានកាន់តំណែង ជាអគ្គលេខាបក្សកុម្មុយនិស្តចិននៃខេត្ត Guangdong ដ៏មានសក្តានុពលសេដ្ឋកិច្ច ឥឡូវនេះលោកប្រធាន Wang បានចាត់ទុកជាគូប្រកួតប្រជែងដ៏សំខាន់មួយ ដែលត្រូវបានបង្ហាញមុនគេរបស់ប្រទេសចិនអំពីគំរូ បែបសេរីនិយមមួយដែលមិនសូវបានគេមើលឃើញ ចាប់តាំងពីលោក Xi Jinping បានចូលកាន់តំណែង ជាប្រធានាធិបតីចិនមក។ ក្នុងអំឡុងពេលលោក Wang កាន់តំណែងជាអគ្គលេខាបក្សខេត្ត Guangdong ដែលមានព្រំប្រទល់ជាប់តំបន់រដ្ឋបាលពិសេសហុងកុង លោក Wang បានធ្វើការកត់សម្គាល់របស់លោក ដោយជំរុញឱ្យធ្វើបច្ចុប្បន្នភាពលើឧស្សាហកម្មធុនធ្ងន់ និងការជំរុញគោលនយោបាយរួមរបស់សង្គម៕