logo logo
banner1
រវ៉ាន់ដា៖ សិទ្ធិជនទេសន្តរប្រវេសន៍ ការជួញដូរមនុស្ស ស្ថិតក្នុង របៀបវារៈកំពូលនៃសន្និបាត IPU លើកទី១៤៥ ក្នុងរដ្ឋធានី Kigali
 

សន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៥ ធ្វើឡើងពីថ្ងៃទី១១-១៥ ខែតុលា ឆ្នាំ២០២២​ ក្នុងប្រទេសរវ៉ានដា

​ការរំលោភសិទ្ធិរបស់ជនទេសន្តរប្រវេសន៍ និងការជួញដូរមនុស្ស គឺជាប្រធានបទខ្លះដែលត្រូវពិភាក្សានៅឯសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤៥ ដែលធ្វើឡើង​នៅក្នុងរដ្ឋធានី Kigali នៃសាធារណរដ្ឋរវ៉ាន់ដា ចាប់ពីថ្ងៃអង្គារ ទី១១ ដល់ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ក្រោមមូលបទ “សមភាពយែនឌ័រ និងសភាដែលមានស្ថានភាព​រសើបយែនឌ័រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីពិភពលោកមួយដែលមានភាពធន់ និងសន្តិភាពជាងមុន”។

​ថ្លែងនៅក្នុងសន្និសីទ លោក Augustin Iyamuremye ប្រធានព្រឹទ្ធសភារវ៉ាន់ដាបានឱ្យដឹងថា  ស​ន្និបាត IPU ក៏នឹងពិភាក្សាផងដែរពីទ្រង់ទ្រាយរបស់ពិភពលោកបច្ចុប្បន្ន​ក្នុងនោះរួមទាំង បញ្ហាបម្រែ  បម្រួលអាកាសធាតុ និងជម្លោះប្រដាប់អាវុធ។ ប្រធានបទដែលលើកយកមកពិភាក្សា រួមទាំង អ្វីដែលសភាអាចធ្វើបានពាក់ព័ន្ធនឹងបញ្ហាទេសន្តរ​ប្រវេសន៍ និងការជួញដូរមនុស្ស ក៏ដូចជា ការរំលោភសិទ្ធិមនុស្សរបស់ជនទេសន្តរប្រវេសន៍ផងដែរ។ លោក Iyamuremye បានថ្លែងបន្ថែមថា សន្និបាត IPU នឹងពិភាក្សា​ពី​សិទ្ធិរបស់សមាជិកសភា​ ជាពិសេស សមាជិកសភាដែលស្ថិតនៅក្នុងបណ្តាប្រទេសដែលហែកហួរដោយសង្រ្គាម។

​កិច្ចការផ្សេងៗទៀតដែលនឹងត្រូវពិភាក្សា រួមទាំង ការបំផ្លាញបរិស្ថាន ជាពិសេស បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ អំពើភេរវនិយម និងការជះឥទ្ធិពលនៃជម្លោះ​ប្រដាប់អាវុធ។ នៅចុងបញ្ចប់ នៃសន្និបាតរបស់ IPU សមាជិកសភានឹងចេញសេចក្តីសម្រេចផ្សេងៗ ដែលនឹងត្រូវអនុវត្តន៍ដោយប្រទេស រៀងៗខ្លួន។ តើប្រទេសរវ៉ាន់ដានឹង​ទទួលបានផលប្រយោជន៍អ្វីខ្លះពី IPU?។​ ចាប់តាំងពីឆ្នាំ២០០៨មក រវ៉ាន់ដា បានស្ថិតនៅលើកំពូលតារាងក្នុងចំណោមប្រទេសដែលមានសមាមាត្រខ្ពស់​បំផុតជាសមាជិកា​សភា។  បច្ចុប្បន្នមានជាង ៦១% ជាតំណាងស្រ្តីនៅក្នុងសភារវ៉ាន់ដា។

លោក Iyamuremye បានថ្លែងថា “ក្នុងនាមជាប្រទេសមួយដែលមានភាពជឿនលឿនលើសមភាពយែនឌ័រ ប៉ុន្តែប្រាកដណាស់​ នៅមានផ្នែកផ្សេងទៀតដែលយើងចាំបាច់​ត្រូវ​តែ​កែលម្អ។ ក្នុងអំឡុងពេលសន្និបាត IPU យើងអាចនឹងរៀនសូត្រពីប្រទេសដទៃ ហើយប្រទេសដទៃនឹងរៀនសូត្រពីយើងដូចគ្នា”។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍​​​ដែលប្រទេសរវ៉ាន់ដានឹងទទួលបានពីការធ្វើជាម្ចាស់ផ្ទះ   សន្និបាតសហភាពអន្តរសភា (IPU) ក៏រួមទាំង បណ្តាញការទូតក្នុងចំណោមសមាជិកសភាផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ១២-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://allafrica.com/stories/202210110069.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`