លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ័យ ៩៧ឆ្នាំ
លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី បានប្រកាសថាលោកនឹងឈរ ឈ្មោះក្នុងការបោះឆ្នោតសកលដែលនឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ បុរសវ័យ ៩៧ឆ្នាំ ដែល ស្ទើរតែទទួលមរណភាព នៅពេលដែលលោកមានជំងឺគាំងបេះដូង កាលពីខែធ្នូ ឆ្នាំ២០២១នោះ បានថ្លែង ក្នុងសន្និសីទសារព័ត៌មានថា លោកនឹងការពារអាសនៈសភារបស់លោក ក្នុងមណ្ឌលបោះឆ្នោតភាគខាង ជើង Langkawi ដែលជាកោះដ៏ពេញនិយមរបស់អ្នកទេសចរ។
លោក Mahathir បានថ្លែងបែបនេះនៅក្នុងសន្និសីទ បន្ទាប់ពីដឹកនាំកិច្ចប្រជុំរបស់គណបក្សស្តីពីការ ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតដែលលោកនឹងការពារអាសនៈរបស់លោកនៅកោះ Langkawi “ប៉ុន្តែ មិនមែនក្នុងនាមជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តីនោះឡើយ”។ “យើងនៅមិនទាន់សម្រេចថា នរណា នឹងក្លាយជានាយករដ្ឋមន្រ្តីនៅឡើយទេ”។ បេក្ខជននាយករដ្ឋមន្រ្តី គឺពាក់ព័ន្ធតែនៅពេលដែលយើងឈ្នះ ឆ្នោតប៉ុណ្ណោះ។ លោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក្នុងតំណែងបច្ចុប្បន្ន បានប្រកាស រំលាយសភា កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល ដែលត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ អនុលោមតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី…៕
https://english.kyodonews.net/news/2022/10/0d01d871d99a-malaysias-97-year-old-mahathir-to-run-in-coming-general-election.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម