លោក Ramin Mammadov សមាជិកសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់
លោក Ramin Mammadov សមាជិកសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានបំពេញទស្សនកិច្ច នៅក្នុងទីក្រុង Kigali រដ្ឋធានីនៃសាធារណរដ្ឋរវ៉ាន់ដា កាលពីថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បី ចូលរួមនៅក្នុងសន្និបាតលើកទី១៤៥ របស់សហភាពអន្តរសភា(IPU)។
កិច្ចពិភាក្សាទូទៅផ្តោតលើមូលបទរួមនៃសមភាពយែនឌ័រ និងសភាដែលមានស្ថានភាពរសើបយែន ឌ័រ ធ្វើជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីពិភពលោកមួយដែលមានភាពធន់ និងសន្តិភាពជាងមុន ព្រមទាំងផ្តល់នូវវេទិកាមួយសម្រាប់ប្រតិភូក្នុងការពិភាក្សាដេញដោល ផ្លាស់ប្តូរទស្សនៈគ្នា និងធ្វើឱ្យកាន់ តែសកម្មនូវសកម្មភាពរបស់សភានៅក្នុងវិស័យមួយនេះ។ ដំណើរទស្សនកិច្ចរបស់សមាជិកសភាអាស៊ែ- បៃហ្សង់នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២…៕
https://azertag.az/en/xeber/Azerbaijani_MP_to_attend_145th_Assembly_of_Inter_Parliamentary_Union-2326841
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម