logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម​ បើកកិច្ចប្រជុំលើកទី ១៦ របស់ខ្លួន
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំ (Photo: VNA)

​រដ្ឋធានីហាណូយ៖ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាមបានបើកកិច្ចប្រជុំលើកទី១៦ របស់​ខ្លួន​ក្នុងរដ្ឋធានីហាណូយ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានថ្លែងថា​នេះគឺជាកិច្ចប្រជុំលើកចុងក្រោយរបស់​គណៈកម្មា​ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម ដើម្បីត្រៀម​រៀបចំបើកសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ ដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

​លោកប្រធាន Hue បានថ្លែងទៀតថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅថ្ងៃទី៣ នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម​ នឹងពិនិត្យមើលលើរបាយការណ៍ ដែលត្រូវ​បានបង្ហាញដោយរដ្ឋាភិបាល និងការពិនិត្យផ្ទៀងផ្ទាត់លើរបាយការណ៍របស់គណៈកម្មាធិការជំនាញនានានៃរដ្ឋសភាស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង​ផែនការ​ថវិកាជាតិឆ្នាំ២០២២ និងគោលដៅនានា ដែលកំណត់អំពីភារកិច្ច និងដំណោះស្រាយផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផែនការត្រៀមបម្រុងថវិកាជាតិ​ឆ្នាំ​២០២៣។

​លោកប្រធាន Hue បានថ្លែងទៀតថា នៅក្នុងសម័យប្រជុំនៃរដ្ឋសភាលើកទី៤ ខាងមុខនេះ រដ្ឋសភា ​នឹងអនុម័តផែនការថវិកាជាតិ និងផែនកាហិរញ្ញវត្ថុរយៈពេលមធ្យម (២០២៣​-២០២៥) អនុលោមតាមច្បាប់ស្តីពី ថវិកាជាតិពាក់ព័ន្ធនឹងបទប្បញ្ញត្តិមួយចំនួនស្តីពី ថវិកាខេត្ត ក្រុង, សន្ទស្សន៍ ម៉ាក្រូសេដ្ឋកិច្ច, តុល្យភាពសារពើពន្ធ, ការ​ចំណាយថវិកាលើស, បំណុលសាធារណៈ និងការកំណត់សងបំណុល។

​សមាជិកសភាក្នុងតំណែងទាំងមូល នឹងផ្តល់មតិយោបល់លើសេចក្តីព្រាងរបាយការណ៍សង្ខេបស្តីពី មតិយោបល់ និងអនុសាសន៍នានារបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ ដែល​ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៤ នេះ។ សមាជិកសភា នឹងពិនិត្យមើលលើរបាយការណ៍ស្តីពី ការអនុវត្ត​សេចក្តីសម្រេចរបស់​រដ្ឋសភា​លើការ​ជំរុញយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់ការអភិវឌ្ឍ​ ទីក្រុងហូជីមិញ និងយន្តការថវិកាជាតិ និងរហិរញ្ញវត្ថុ និងគោលនយោបាយសម្រាប់រដ្ឋធានីហាណូយ។

​វិធានការដោះស្រាយបញ្ហាគម្រោងផ្ទេរប្រតិបត្តិការសំណង់ (BOT projects) និងគម្រោងស្នាក់ការសម្រាប់អ្នកទាប្រាក់ផាស៊ី ក៏នឹងត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈនៃ​សម័យប្រជុំលើកទី៤នោះ ផងដែរ។ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមរូបនេះ បានបន្ថែមទៀតថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម ក៏នឹងពិនិត្យមើលយ៉ាង​យក​ចិត្តទុកដាក់ផងដែរ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការជំរុញកម្មវិធី ដែលត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋជ្រើសរើសស្លាកលេខរថយន្ត តាមរយៈការដេញថ្លៃ៕

http://ព័ត៌មានសភាអន្តរជាតិ ១១-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-standing-committees-16th-session-opens/239778.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`