logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីប្រទេសអេត្យូពីអំពី
 

លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជួបពិភាក្សាការងារជាមួយ​លោកស្រី Sahle-Work Zewde ប្រធានាធិបតីប្រទេសអេត្យូពី

រដ្ឋធានីសេអ៊ូល៖ ខុទ្ទកាល័យលោក Kim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ  (កូរ៉េខាងត្បូង) បានឱ្យដឹងថា លោក Kim បានជួបពិភាក្សាការងារជាមួយលោកស្រី Sahle-Work Zewde ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី ក្នុងរដ្ឋធានីអាឌីសអាបេបា ដើម្បីពិភាក្សារកមធ្យោបាយលើក កម្ពស់កិច្ចសហ​ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពី ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ (ម៉ោងក្នុងស្រុក) ខណៈដែលលោក Kim បានធ្វើទស្សនកិច្ចនៅ ប្រទេសអាហ្រ្វិកមួយនេះ​ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ របស់លោក រួមទាំង សាធារណរដ្ឋរវ៉ាន់ដា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ។ ដំណើរទស្សនកិច្ចរបស់លោក Kim នៅពេលនេះ ត្រូវបានគេកត់សម្គាល់ថា គឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអេត្យូពីរបស់ប្រធាន រដ្ឋសភា​កូរ៉េខាងត្បូង៕

https://en.yna.co.kr/view/AEN20221010002200325



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`