logo logo
banner1
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការបោះឆ្នោតជាតិមុនកាលកំណត់
 

លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី

កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី បានប្រកាសរំលាយសភា ដើម្បីបើកផ្លូវទៅរកការបោះឆ្នោតជាតិ​ដែលត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃខាងមុខ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Ismail Sabri បានមានប្រសាសន៍ថា លោកបានទទួលការ យល់ព្រមពីព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah របស់ប្រទេសម៉ាឡេស៊ី ស្របតាមរដ្ឋ ធម្មនុញ្ញរបស់ប្រទេស។ លោក Ismail Sabri បានមានប្រសាសន៍បន្តទៀតថា ប៉ុន្មានឆ្នាំកន្លងមកនេះ បាន ឃើញការវិវឌ្ឍដែលមិនធ្លាប់​មាន​ពីមុនមក បន្ទាប់ពីការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ រួមទាំងភាពមិនច្បាស់លាស់ផ្នែកនយោបាយជាមួយនឹងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមួយចំនួន និងជំងឺរាតត្បាត​កូវីដ-១៩ ដែលរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចសង្គម និងនយោបាយរបស់ប្រទេស។ លោក Shah បានមានប្រសាសន៍បន្ថែមទៀតថា “ជាមួយនឹងការប្រកាស​នេះ អំណាចនឹងត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ។ អំណាចរបស់ប្រជាជនគឺជាថ្នាំបន្សាបដ៏មានឥទ្ធិពលសម្រាប់ប្រទេសក្នុងការស្តារស្ថិរភាពនយោបាយ និងបង្កើតរដ្ឋាភិបាល​ដែលរឹងមាំ ស្ថិរភាព និងកេរ្តិ៍ឈ្មោះបន្ទាប់ពីការបោះឆ្នោត។ កាល​បរិច្ឆេទ​នៃ​ថ្ងៃ​បោះឆ្នោត ​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ម៉ាឡេស៊ី​នៅ​ឡើយ​ទេ។ ជាធម្មតា ការបោះឆ្នោតសកលគួរតែធ្វើឡើងមិនលើសពីពីរខែបន្ទាប់ពីការរំលាយសភា។ អ្នកបោះឆ្នោតនឹងបោះឆ្នោត ជ្រើសរើសសមាជិកសភាតំណាង(Dewan Rakyat) ចំនួន២២២រូប ។ ការបោះឆ្នោតជាតិត្រូវបានពិភាក្សា យ៉ាងក្តៅគគុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយគណបក្ស United Malays National Organization  (UMNO) ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាច ដោយអំពាវនាវឱ្យមានការបោះឆ្នោតដើម្បី បញ្ចប់ភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយ ដែល​បានឃើញថាមាននាយករដ្ឋមន្រ្តីពីររូបត្រូវបានតែង តាំងចាប់តាំងពីឆ្នាំ២០២០ បន្ទាប់ពីលោក Mahathir Mohamad បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោក Muhyiddin Yassin បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២០ ប៉ុន្តែក្រោយមកបានលាលែងពីតំណែងបន្ទាប់ពីការដកការគាំទ្រ​ដោយ​សមាជិកសភាពីក្រុមចម្រុះរបស់គាត់។ បន្ទាប់មកលោក Ismail Sabri ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ៕

http://ព័ត៌មានសភាអន្តរជាតិ ១១-០៩-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221010/47ef7fe60d724875b7349ddfc2fc4efb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`