ក្រុមអ្នកគាំទ្រចលនា Sadrist នៅខាងក្នុងសភាអ៊ីរ៉ាក់ កាលពីខែកក្កដា ឆ្នាំ២០២២
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិនៃសាធារណរដ្ឋអ៊ីរ៉ាក់ (NINA) បានឱ្យដឹងថា សភាអ៊ីរ៉ាក់នឹងបើកសម័យ ប្រជុំនៅថ្ងៃពុធ សប្តាហ៍ក្រោយ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់ប្រទេសមួយនេះ។ សារព័ត៌មាន NINA បានឱ្យដឹងទៀតថា គណៈប្រតិភូមកពីសម្ព័ន្ធរដ្ឋបាលរដ្ឋនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានី Erbil នៅថ្ងៃអង្គារ ទី១១ ខែតុលានេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងរបស់ឃឺដ លើបេក្ខភាពប្រធានាធិបតី។ យោងតាមសារព័ត៌មាន Rudaw News បានឱ្យដឹងថា លោក Hisham Al-Rikabi នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃសម្ព័ន្ធច្បាប់រដ្ឋ ក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ជាក់ថា អ្នកចូលរួមនៅក្នុងសម្ព័ន្ធរដ្ឋបាលរដ្ឋបានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បី រៀបចំសម័យប្រជុំបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់។ សម្ព័ន្ធរដ្ឋបាលរដ្ឋត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ហើយរួមបញ្ចូលក្របខ័ណ្ឌសម្របសម្រួល គណបក្សនយោបាយឃឺដចំនួន២ និងគណបក្សនយោបាយស៊ុននី (Sunni) ផ្សេងទៀត។ សេចក្តីថ្លែងការណ៍ទាំងនេះបានកើតឡើង ខណៈពេលដែលប្រទេសអ៊ីរ៉ាក់នៅតែមើលឃើញ ពីវិបត្តិនយោបាយដែលកំពុងបន្តកាន់តែធ្ងន់ធ្ងរ ចាប់តាំងពីការបោះឆ្នោតដំបូង ដែលបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២១ ៕
https://www.iraqinews.com/iraq/iraqi-parliament-to-elect-a-new-president/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម