លោក Hanafi Gebali ប្រធានសភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប
លោក Hanafi Gebali ប្រធានសភាតំណាងនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ធ្វើដំណើរតម្រង់ទៅ រដ្ឋធានីនៃសាធារណរដ្ឋរវ៉ាន់ដា កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ដោយដឹកនាំគណៈប្រតិភូ សភាកម្រិតខ្ពស់មួយក្រុមទៅចូលរួមក្នុងកិច្ចប្រជុំលើកទី១៤៥ របស់សហភាពសភាអន្តរជាតិ (IPU) ដែល នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃអង្គារ។ លោក Gebali នឹងឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំខាងលើស្តីពីសម- ភាពយែនឌ័រ និងការបង្កើតសភាដែលមានស្ថានភាពរសើបយែនឌ័រ។
លោក Gebali នឹងចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបម្រែបម្រួលអាកាសធាតុនិងការរំលោភ សិទ្ធិមនុស្សរបស់ IPU។ គួរបញ្ជាក់ផងដែរថា សហភាពអន្តរសភា (IPU) គឺជាអង្គការអន្តរជាតិនៃសភា ជាតិនៃប្រទេសនានា។ គោលដៅដ៏ចម្បងរបស់អង្គការនេះ គឺលើកកម្ពស់អភិបាលកិច្ចប្រជាធិបតេយ្យ គណនេយ្យភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិករបស់ខ្លួន និងគំនិតផ្តួចផ្តើមដទៃទៀត រួមទាំង ភាពនាំមុខក្នុងសមភាពយែនឌ័រ ក្នុងចំណោមស្ថាប័ននីតិប្បញ្ញត្តិនានា ផ្តល់អំណាចក្នុងការចូលរួម របស់យុវជនក្នុងនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ…៕
https://www.egypttoday.com/Article/1/119737/Egypt-s-Parliament-speaker-heads-for-Rwanda-to-attend-IPU
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម