logo logo
banner1
ឥណ្ឌូនេស៊ី បិទបញ្ចប់កិច្ចប្រជុំកំពូលប្រធានសភា នៃក្រុមប្រទេស G20(P20) លើកទី៨
 

លោកស្រី Puan Maharani​ ប្រធានសភាឥណ្ឌូនេស៊ី បញ្ចប់កិច្ចកំពូលប្រធានសភាក្រុមប្រទេស G20 (P20)លើកទី៨

​​​កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ នារដ្ឋធានីហ្សាការតា ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស​ G20 (P20)លើកទី៨ លោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានថ្លែងថា “ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការយកឈ្នះបញ្ហាប្រឈមរួម”។ លោក Widodo បានស្នើ​ដល់​សភានៃប្រទេសនានា ក្នុងនាមជាតំណាងរបស់ប្រជាជន ត្រូវយកឈ្នះការខ្វែងគំនិតគ្នា ធ្វើជាអ្នកកសាងស្ពាន និងធ្វើសកម្មភាពរួមគ្នាឆ្ពោះទៅសម្រេចបានសន្តិភាព និងការ​ស្តាសេដ្ឋកិច្ចឡើងវិញ។  លោក Widodo ​បានធ្វើការកត់សម្គាល់បន្ថែមថា ប្រទេសនីមួយៗមានសមត្ថភាពខុសៗគ្នា ក្នុងការសម្រាលវិបត្តិបច្ចុប្បន្ន ដូច្នឹងធ្វើឱ្យវិសមភាព​សកលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។

​លោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាប្រឈមសកលមិនអាចត្រូវបានដោះស្រាយដោយប្រទេសមួយតែឯងបានទេ។ លោកទទូចដល់សភា​នៃ​​ប្រទេសទាំងឡាយ តាម  រយៈការសន្ទនា និងការទូត ត្រូវលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមរួម។ ក្រោមមូល​បទ “សភាខ្លាំងក្លាជាងមុន ដើម្បីការស្តាឡើងវិញខ្លាំងក្លាជាងមុន” ប្រទេសឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស G20 (P20) លើក  ទី៨ កាលពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងបរិវេណសភាឥណ្ឌូនេស៊ី នាទីក្រុងហ្សាការតា។

​កិច្ចប្រជុំខាងលើ មានការចូលរួមពីប្រតិភូជាង ២០០រូប ដែលរួមមាន ប្រធាន និងសមាជិកសភាមក  ពី ២៤ប្រទេស។ កិច្ចប្រជុំកំពូល P20 លើកទី៨ បានពិភាក្សាលើ​អាទិភាព​ចំនួន ៤ រួមមាន៖ ការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង​, ស្បៀងអាហារ សន្តិសុខថាមពល និងបញ្ហាប្រឈមសេដ្ឋកិច្ច, ប្រសិទ្ធភាពសភា និង​ប្រជាធិបតេយ្យរស់រវើក, និងសមភាពយែនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី។

កិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស G20 (P20)លើកទី៨ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនខិតខំប្រឹងប្រែងទ្វេដងដើម្បីពង្រឹងការស្តាសេដ្ឋកិច្ចឡើងវិញ និង​បង្កើន​ល្បឿននៃការអភិវឌ្ឍប្រកបដោយចីរភាព។​  ឯកសារមួយនេះនឹងបញ្ជូនទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20  ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីខាងមុខនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ១០-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thejakartapost.com/adv/2022/10/09/indonesia-concluded-the-8th-g20-parliamentary-speakers-summit.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`