logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀណាម បើកសម័យប្រជុំលើកទី១៦
 

កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

​នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បើកកិច្ចប្រជុំលើកទី១៦ ហើយគ្រោងនឹងបញ្ចប់ទៅវិញ​នៅថ្ងៃពុធ ទី១២ ខែតុលា ។

ក្នុងអំឡុងពេលនៃសម័យប្រជុំនេះ សមាជិករដ្ឋសភានឹងពិនិត្យ និងផ្តល់យោបល់លើបញ្ហាសំខាន់ៗ មួយចំនួន រួមទាំងសេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភា​ ស្តីពី កម្មវិធី​សាកល្បងដែលអនុញ្ញាតឱ្យប្រជាជន ជ្រើសរើសស្លាកលេខរថយន្តតាមរយៈការដេញថ្លៃ។ សមាជិករដ្ឋសភាក៏នឹងពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបមតិ និង​អនុសាសន៍របស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋដាក់ជូនសម័យប្រជុំលើកទី៤ របស់ រដ្ឋសភា និងរបាយការណ៍ស្តីពីការតាមដានលទ្ធផលនៃការដោះស្រាយ និងការឆ្លើយតប​ចំពោះ​ញត្តិរបស់ ម្ចាស់ឆ្នោត ដើម្បីបញ្ជូនទៅសម័យប្រជុំលើកទី៤ របស់រដ្ឋសភា។ សមាជិករដ្ឋសភានឹងពិនិត្យមើលលើរបាយ ការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់​រដ្ឋសភាស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ ព្រមទាំងអំពីយន្តការ និងគោលនយោបាយហិរញ្ញវត្ថុ និងថវិកា​ជាក់លាក់​សម្រាប់​​ទីក្រុងហាណូយ។ លើសពីនេះទៅទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិនិត្យលើរបាយការណ៍ដែលបង្ហាញដោយរដ្ឋាភិបាលស្តីពីការអនុវត្តផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម និង ការប៉ាន់ប្រមាណថវិការដ្ឋក្នុងឆ្នាំ២០២២។ ផែនការ និងការប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២៣, លទ្ធផលនៃ ការអនុវត្តផែនការវិនិយោគ​សាធារណៈ​ឆ្នាំ២០២២ និងផែនការវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២៣។ របាយការណ៍របស់រដ្ឋាភិបាល ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ឆ្នាំ២០២១-២០៣០ ក៏ត្រូវបានលើកយកមកពិនិត្យពិចារណាផងដែរ។

បញ្ហាផ្សេងទៀតដែលកំពុងពិចារណារួមមាន ការកំណត់អត្តសញ្ញាណសម្រាប់រដ្ឋសភា, ការរៀបចំសម្រាប់សម័យប្រជុំលើកទី៤របស់រដ្ឋសភា និងវិធានការដោះស្រាយបញ្ហា​ស្តីពី​ការយកថ្លៃផាស៊ីនៅតាមស្ថានីយមួយចំនួនរបស់គម្រោង BOT ក្នុងចំណោមគម្រោងផ្សេងៗទៀត ៕

http://ព័ត៌មានសភាអន្តរជាតិ ១០-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committee-to-convene-16th-session-on-october-10/239743.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`