សម័យប្រជុំរបស់សភាឃឺដ
កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ សមាជិកសភានៃតំបន់ Kurdistan ពាក់កណ្តាលស្វយ័តរបស់ សាធារណរដ្ឋអ៊ីរ៉ាក់បានបោះឆ្នោត ដើម្បីបន្តអាណត្តិសភារយៈពេលមួយឆ្នាំទៀត នៃសភាបច្ចុប្បន្នដែល បានរយៈពេល ៤ឆ្នាំ។ សភាក្នុងតំបន់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសម័យប្រជុំមួយដែល បានធ្វើឡើងនៅក្នុងសភាដែលមានអាសនៈចំនួន ១១១អាសនៈ សេចក្តីព្រាងច្បាប់នេះ ទទួលបានការគាំទ្រពី សមាជិកសភាភាគច្រើនចំនួន ៨០សំឡេង ដោយមានសមាជិកសភាមកពីគណបក្សប្រឆាំងឃឺដ ជាច្រើនបាន បដិសេធ ដែលមកពីគណបក្សឥស្លាម និងសមាជិកសភាឯករាជ្យ។ យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹង បន្ថែមទៀតថា គោលដៅនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីទប់ស្កាត់ការខ្វះចន្លោះផ្នែកច្បាប់ និងធានានូវដំណើរការ រលូននៃស្ថាប័នរដ្ឋធម្មនុញ្ញ ។ ការពន្យារពេលនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយឃឺដបានបរាជ័យក្នុង ការរៀបចំការបោះឆ្នោតថ្នាក់តំបន់កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទកំណត់ដោយលោក Nechirvan Barzani ប្រធានតំបន់ កាលពីខែកុម្ភៈ៕
https://english.news.cn/20221010/d02bf965c6c842fea62aed251198a83d/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម