logo logo
banner1
ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម និងប្រធានសភាឥណ្ឌូនេស៊ី ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ
 

រូបកណ្តាល៖ លោកស្រី Puan Maharani ប្រធានសភាឥណ្ឌូនេស៊ី និងលោក Saqr Ghobash ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម

ក្នុងអំឡុងពេលនៃជំនួបមួយដែលធ្វើឡើងនៅក្នុងទីស្នាក់ការសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ«FNC» (សភាអេមីរ៉ាត​អារ៉ាប់រួម) និងលោកស្រី Puan Maharani ប្រធានសភាតំណាងឥណ្ឌូនេស៊ីបានពិភាក្សារកមធ្យោបាយក្នុងការពង្រឹងចំណងទាក់ទងសភា រវាងអេមីរ៉ាតអារ៉ាប់រួម និង​ឥណ្ឌូនេស៊ី។

ភាគីទាំងពីបានថ្លែងថា ជំនួបខាងលើគឺជាឱកាសមួយក្នុងការពិភាក្សារកមធ្យោបាយក្នុងការលើក កម្ពស់កិច្ចសហប្រតិបតិ្តការសភានៃប្រទេសទាំងពីរ លើកកម្ពស់តួនាទី​ការទូត​សភា ផ្លាស់ប្តូរអ្នកជំនាញ ការសភាគ្នាទៅវិញទៅមក ក៏ដូចជា សម្របសម្រួលជំហរទៅវិញទៅមកនៅឯវេទិកាសភាអន្តរជាតិ។ លោក Ghobash និងលោកស្រី Maharani បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសភានៃ​ប្រទេសទាំងពីរ​ ក្នុងការគាំទ្រអភិក្រមរដ្ឋាភិបាលរបស់ខ្លួន ដោយពិនិត្យលើចំណងទាក់ទងនយោបាយ  សេដ្ឋកិច្ច និងវប្បធម៌ដែលចាក់ឫសយ៉ាងជ្រៅរវាងប្រទេសទាំងពីរ…៕

https://menafn.com/1104973415/Saqr-Ghobash-Indonesian-Parliament-Speaker-Discuss-Cooperation



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`