គណៈប្រតិភូក្រុមមិត្តភាពសភាអាល្លឺម៉ង់-កោះតៃវ៉ាន់
គណៈប្រតិភូក្រុមមិត្តភាពសភាអាល្លឺម៉ង់-កោះតៃវ៉ាន់ បានសម្តែងនូវក្តីសង្ឃឹមចំពោះកិច្ចសហប្រតិ បត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានរបស់ក្រសួងការបរ ទេស(MOFA) នាថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។ លោក Klaus-Peter Willsch ប្រធានគណៈ ប្រតិភូ និងជាប្រធានក្រុមមិត្តភាពបានថ្លែងថា ក្រុមមិត្តភាពមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយ លោកស្រី Tsai Ing ប្រធានាធិបតីតៃវ៉ាន់ លោកអនុប្រធានាធិបតី Lai Ching-te លោក You Hsi-kun ប្រធានសភាតៃវ៉ាន់ បញ្ញវន្តតៃវ៉ាន់ និងក្រុមអ្នកជំនាញការ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ព្រមទាំង បានពិភាក្សា ពីលទ្ធភាពនៃវិស័យកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។
លោក Willsch បានថ្លែងបន្ថែមថា ប្រទេសទាំងពីរ គឺជាប្រជាធិបតេយ្យដូចគ្នាដែលគោរពប្រតិបត្តិ នីតិរដ្ឋ។ ជំនួបជាមួយដៃគូតៃវ៉ាន់ គឺសំខាន់ខ្លាំងណាស់សម្រាប់តៃវ៉ាន់ និងអាល្លឺម៉ង់ចែករំលែកនូវផល ប្រយោជន៍រួម ក្នុងនោះរួមទាំង សេរីភាពផងដែរ…៕
https://www.taiwannews.com.tw/en/news/4678799
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម