logo logo
banner1
អនុប្រធានរដ្ឋសភាវៀតណាម៖ វៀតណាមផ្តោតសារៈសំខាន់លើការផ្លាស់ប្តូរទៅវិញទៅមករវាងមនុស្ស និងមនុស្សជាមួយភាគីឡាវ
 

 លោក Sommad Pholsena អនុប្រធានរដ្ឋសភាឡាវ និងលោក Tran Thanh Man អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

​លោក Tran Thanh Man អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា  បក្សកុម្មុយនិស្ត​រដ្ឋ​និងរដ្ឋសភាវៀតណាមនឹងផ្តល់នូវ​ល័ក្ខខ័ណ្ឌ​ដ៏ល្អ​បំផុតសម្រាប់អង្គការប្រជាជនវៀតណាម ដើម្បីលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវ។ លោក Man បានថ្លែងបែបនេះ ក្នុងពេលជួបជាមួយ​សមភាគីឡាវដែលជាភ្ញៀវ​នៅក្នុងរដ្ឋធានីហាណូយ លោក Som mad  Pholsena  ដែលលោកក៏ជាប្រធានគណៈកម្មាធិការដើម្បីសន្តិភាព និងសាមគ្គីភាពឡាវផងដែរ។

​អង្គការសហភាពមិត្តភាពវៀតណាម និងសមាជិក គណៈកម្មាធិការសន្តិភាពវៀតណាម និងក្រុមមិត្តភាពវៀតណាម-ឡាវ បានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាមួយឡាវ ដើម្បីធ្វើសកម្មភាពសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានក៏បានគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម នៅឯវេទិកាពហុភាគី រួមចំណែកក្នុង ការពង្រឹងចំណងទាក់ទងដ៏យូរអង្វែងរវាង​ប្រទេសទាំងពីរ។ លោក Man បានទទូចឱ្យគណៈកម្មាធិការសន្តិ ភាពវៀតណាម និងគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវមានកម្មវិធីកិច្ចសហប្រតិបត្តិការជាក់លាក់ ដើម្បីអប់រំដល់យុវជនជំនាន់ក្រោយរបស់វៀតណាម និងឡាវ ដោយផ្អែកលើមិត្តភាពពិសេសជាប្រពៃណីនៃប្រទេសទាំងពីរ និងតាមរយៈព្រឹត្តិការណ៍រួមគ្នាសំខាន់ៗ។

​សម្រាប់ភាគីឡាវ លោក Pholsena បានធ្វើបច្ចុប្បន្នភាពលទ្ធផលនៃជំនួបរវាងគណៈកម្មាធិការនៃ ប្រទេសទាំងពីរ ដោយបានថ្លែងថា ភាគីទាំងពីរបានចែករំលែកនូវការ​យល់ដឹង​ជ្រាលជ្រៅ​ពីសារៈសំខាន់នៃ តួនាទីរបស់ខ្លួននៅក្នុងវិស័យការទូត និងការផ្លាស់ប្តូរទៅវិញទៅមករវាងមនុស្ស និងមនុស្ស។ ឯកភាពតាម​សំណើរបស់លោក Man លោក Pholsena បានប្តេជ្ញាថា ឡាវនឹងបន្តលើកកម្ពស់ការអប់រំ និងថែទាំចំណងទាក់ទងទ្វេភាគី។ ឡាវក៏នឹងបង្កើនការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម និងលើកកម្ពស់វិស័យ​ទេសចរណ៍​ជាមួយវៀតណាមផងដែរ។

ក្នុងអំឡុងពេលនៃជំនួបខាងលើ លោកអនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីភាពរីកចម្រើននៃភាពជាដៃគូរវាងស្ថាប័ន​នីតិប្បញ្ញត្តិនៃ​ប្រទេសទាំងពីររ បន្ទាប់ពីទស្សនកិច្ចរបស់លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ មកកាន់វៀតណាម ក្នុងខែធ្នូ ឆ្នាំ២០២១ និងទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់ឡាវ ក្នុងខែឧសភា​ ឆ្នាំ២០២២។ លោកបានកត់សម្គាល់ថា ដំណើរការគម្រោងវិនិយោគនានាក៏ត្រូវបាន​បង្កើន​ល្បឿន​ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-attaches-importance-to-peopletopeople-exchange-with-laos-na-official/239568.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`