លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបសហព័ន្ធរុស្ស៊ី
លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបសហព័ន្ធរុស្ស៊ី បានរិះគន់ក្រសួងការពារជាតិរុស្ស៊ីថា មិនបានរាយការណ៍ព័ត៌មានពិតអំពីសកម្មភាពយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិត្រូវតែឈប់ភូតកុហកព័ត៌មានស្តីពី សកម្មភាពសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបន្តទៀត។ យើងបានលើកបញ្ហានេះ ជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច បានជាព័ត៌មានទាំងនេះ មិនបានជ្រាបដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល។ លោក Kartapolov ធ្លាប់បានអានរបាយការណ៍ស្តីពី ការិយាល័យព័ត៌មានរបស់សហភាពសូវៀតឆ្នាំ ១៩៤១ ខណៈដែលយោធាអាល្លឺម៉ង់សម្រុកចូលទីក្រុងមូស្គូ។ ពួកគេបានរាយការណ៍ដោយបើកចំហថា យើងបានកំពុងដកទ័ពថយ។ ប៉ុន្តែ ក្នុងរបាយការណ៍ទាំងអស់ពួកគេតែងតែបានរាយការណ៍ថា កងពលនេះកងពលនោះ ទទួលបានជ័យជំនះលើសត្រូវរបស់ខ្លួន, អាកាសយានិករបស់យើងបានកំទេចសត្រូវអស់ជាច្រើននាក់, ការខូចខាតរបស់យើងក៏ច្រើនណាស់ដែរ ហើយប្រជាជនបានយល់អំពីគ្រោះថ្នាក់នេះ, ពួកគេបានយល់ថា សត្រូវបានកំពុងឈ្លានពាននៅក្នុងទឹកដីរបស់យើង។ ឥឡូវនេះ សត្រូវមួយក៏កំពុងតែនៅលើទឹកដីរបស់យើងផងដែរ។ នេះបើកតាមការថ្លែងរបស់លោក Kartapolov ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ Solovyov។
លោក Kartapolov បានថ្លែងទៀតថា ទីប្រជុំជនជាច្រើននៅតាមព្រំដែននៃតំបន់ Belgorod របស់ រុស្ស៊ី គឺត្រូវបានបំផ្លាញទាំងស្រុង ហើយប្រជាពលរដ្ឋរុស្ស៊ីបានដឹងការពិតអំពីព្រឹត្តិការណ៍នេះពីអ្នកដែលខ្លួនទុកចិត្ត ដែលរួមមាន អភិបាលមូលដ្ឋាន និងអ្នកតាក់តែងយុទ្ធសាស្ត្រសង្គ្រាមដែលគាំទ្ររដ្ឋាភិបាលវិមានក្រឹមឡាំង ប៉ុន្តែ មិនមែនទទួលបានព័ត៌មាននេះ ពីរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីឡើយ។ ប្រជាពលរដ្ឋរបស់យើងបានយល់ និងមិនល្ងង់ឡើយ។ ប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធរមានចេតនាមិនចង់ប្រាប់ព័ត៌មានពិតដល់ពួកគាត់ ដែលអាចនាំទៅរកការបាត់ទំនុកចិត្ត៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://meduza.io/en/news/2022/10/05/state-duma-deputy-asks-defense-ministry-to-stop-lying-about-the-war
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម