logo logo
banner1
ប្រធានសភាឥណ្ឌា អញ្ជើញដល់រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស G20 លើកទី៨
 

លោក Om Birla ប្រធានរដ្ឋសភាឥណ្ឌា អញ្ជើញដល់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រធានសភា G20

​កាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ លោក Om Birla ប្រធានសភាប្រជាជន(សភាជាន់ទាប)   នៃសាធារណរដ្ឋឥណ្ឌាបានអញ្ជើញដល់រដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស G20 លើកទី៨ ចាប់ពីថ្ងៃព្រហស្បតិ៍ទី០៦ ដល់សុក្រទី០៧ ខែ តុលា ឆ្នាំ២០២២។ លោក Om Birla កំពុងដឹកនាំគណៈប្រតិភូឥណ្ឌា នៃសន្និសីទ P20 (អង្គការសភានៃក្រុមប្រទេស G20) ក្នុងនោះរួមទាំង លោក Harivansh អនុប្រធានក្រុមប្រឹក្សានៃបណ្តារដ្ឋ(សភាជាន់ខ្ពស់) លោក PC Mody អគ្គលេខាធិការក្រុមប្រឹក្សានៃបណ្តារដ្ឋ និងមន្រ្តីសភាមួយចំនួនទៀតផងដែរ។

​លោក Birla ត្រូវបានទទួលស្វាគមន៍ដោយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំឥណ្ឌូនេស៊ី លោក Manoj Bharti។ លោក Birla​ និងក្រុមសមាជិកសភាឥណ្ឌាត្រូវបានទទួលស្វាគមន៍​ក្នុងកិច្ចប្រជុំកំពូល P20 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អង្គការសភានៃក្រុមប្រទេស G20 គឺ P20 តំណាងឱ្យ៨០% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់​ពិភពលោក និង៧៥% នៃពាណិជ្ជកម្ម។ ក្រុមប្រទេស G20 ក៏តំណាងឱ្យ ២ភាគ៣ នៃចំនួនប្រជាជនពិភពលោកផងដែរ។ លោក Om Birla នឹងឡើងថ្លែងសុន្ទរកថា កិច្ចការ​សំខាន់ៗជាច្រើននៅឯសន្និសីទខាងលើ។

​ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ សភានៃក្រុមប្រទេស G20 មានតួនាទីដ៏សំខាន់ក្នុងការធានាថា រដ្ឋា ភិបាលនានា មានការទទួលខុសត្រូវចំពោះការអនុវត្តការសម្រេចចិត្​របស់​ខ្លួន។ ក្រុមប្រទេសG20 កើតឡើងពីប្រទេសចំនួន ១៩  បូកសហភាពអឺរ៉ុប។  ប្រទេសទាំង១៩  រួមមាន  អាហ្សង់ទីន អូស្រ្តាលី ប្រេស៊ីល   កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក កូរ៉េខាងត្បូង អាហ្រ្វិកខាងត្បូង រុស្ស៊ី អារ៉ាប៊ីសាអូឌីត តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក។ គួរកត់សម្គាល់ថា ឥណ្ឌានឹង​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20 នៅក្នុងទីក្រុងញ៉ូដេលី នាឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំកំពូលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលក្រុមប្រទេស G20 លើទី១៧ នឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលបន្ទាប់ពីនោះ ប្រទេសឥណ្ឌានឹងចូលកាន់តួនាទីជាប្រធានក្រុមប្រទេស G20 ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ។ ប្រទេសឥណ្ឌានឹងចូលកាន់តួនាទីជាប្រធានក្រុមប្រទេស G20 សម្រាប់រយៈពេល ១ឆ្នាំ៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/international/2202701-om-birla-reaches-jakarta-to-attend-8th-g20-parliamentary-speakers-summit



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`