logo logo
banner1
ប្រធានសភាកៀហ្ស៊ីស៊ីស្ថាន ប្រកាសលាលែងពីតំណែង
 

លោក Talant Turdumamatovich Mamytov ប្រធានសភាកៀហ្ស៊ីស៊ីស្ថាន

កាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ លោក Talant Turdumamatovich Mamytov ប្រធាន សភានៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានប្រកាសការលាលែងពីតំណែង​របស់លោកនៅឯកិច្ចប្រជុំសភា។ ថ្លែងនៅឯកិច្ចប្រជុំសភា លោក Mamytov បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភា ក្នុងការធ្វើឱ្យ ស្ថានការណ៍សង្គម-នយោបាយ​របស់​ប្រទេសជាតិមានស្ថិរភាព។

លោក Mamytov បានកត់សម្គាល់ថា “សភាកៀហ្ស៊ីស្ថានតែងតែមានការទទួលខុសត្រូវក្នុងអំឡុង ពេលដែលមានស្ថានភាពលំបាកបំផុត និងបំពេញភារកិច្ចរបស់ខ្លួន​ដើម្បី​ផល​ប្រយោជន៍ជាតិ”​។ លោកបាន ថ្លែងបន្ថែមថា ការសម្រេចចិត្តដ៏ពិបាកៗត្រូវបានធ្វើឡើង ក្នុងនោះរួមទាំង ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញផង។  លោក Mamytov បានសម្តែងនូវការ​ដឹងគុណដល់សហសេវិករបស់លោក ដែលផ្តល់ជំនឿទុកចិត្តមកលើ រូបលោក ដោយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តលាលែងពីតំណែង គឺធ្វើឡើងតាមឆន្ទៈរបស់​លោកផ្ទាល់​។ ​​​​​គួរបញ្ជាក់ផងដែរថា លោក  Mamytov  គឺជាប្រធានសភាកៀហ្ស៊ីស៊ីស្ថានចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក…៕

https://english.news.cn/20221005/4538484e4ee847d890ff13dd6028cd39/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`