logo logo
banner1
មន្រ្តីគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី៖ អតីតសមាជិកសភា និងមន្រ្តីមួយចំនួនជាប់សង្ស័យពីបទទទួលប្រាក់សំណូកជាង ៦លានដុល្លារ
 

លោកAli Fikri អ្នកនាំពាក្យគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី

លោក Ali Fikri អ្នកនាំពាក្យគណៈកម្មការប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានថ្លែង ថា គណៈកម្មការមួយនេះ សង្ស័យថា មានសមាជិកសភាមួយចំនួន​បាន​ទទួលសំណូកជាង ៦លានដុល្លារ ពីក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda នៅក្នុងឆ្នាំ២០០៩-២០១៤ ជាប់ពាក់ព័ន្ធនឹងការទិញយន្ត ហោះ Airbus។ ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ ១០០ពាន់លាន rupiahs (៦.៥៨ លានដុល្លារ) ដែលសមាជិកសភាតំណាង និងមន្រ្តីជាន់ខ្ពស់ដទៃទៀតបានទទួលការសូកប៉ាន់។ លោក  Fikri បានថ្លែងបែបនេះ។  នេះបើតាមគេហទំព័រសារព័ត៌មានឥណ្ឌូនេស៊ី Tempo បានរាយការណ៍។

លោក Ali Fikri បានថ្លែងបន្ថែមថា ឈ្មោះរបស់ជនសង្ស័យទាំងនោះនឹងមិនត្រូវបានបញ្ចេញឡើយ រហូតដល់ពួកគាត់ត្រូវបាននគរបាលសាកសួររួចរាល់។ ការស៊ើបអង្កេត​បច្ចុប្បន្នគឺជាការបន្តសំណុំរឿងអំពើ ពុករលួយរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda ដែលពេលនោះអាជ្ញាធរចក្រភពអង់គ្លេស និងបារាំងបានចូលរួមក្នុង​ការ​ស៊ើបអង្កេត។ បច្ចុប្បន្ន ជនជាប់ចោទក្នុងសំណុំរឿងខាងលើកំពុងតែជាប់ក្នុង ពន្ធនាគារ…៕

https://www.urdupoint.com/en/world/former-indonesian-lawmakers-officials-suspec-1572937.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`