logo logo
banner1
សមាជិកសភាសហភាពអឺរ៉ុបសាទរការកែទម្រង់ និងតម្លាភាពប្រព័ន្ធការងាររបស់រដ្ឋកាតា
 

សមាជិកសភាសហភាពអឺរ៉ុបសាទរការកែទម្រង់ និងតម្លាភាពការងាររបស់រដ្ឋកាតា

រដ្ឋធានីដូហា៖ សមាជិកសភាសហភាពអឺរ៉ុប ដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋកាតា បានកោតសរសើរចំពោះកំណែទម្រង់ការងារទ្រង់ទ្រាយធំ ប្រកបដោយតម្លាភាព និងការលើក​កម្ពស់សិទ្ធិកម្មករ។ គណៈប្រតិភូនេះ រួមមាន សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាចំនួន ៧ រូប នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ។

​សមាជិកសភាសហភាពអឺរ៉ុបទាំងនេះ បានធ្វើទស្សនកិច្ចនៅក្រសួងការងារ, កីឡដ្ឋានជាតិអូឡាំពិកសម្រាប់រដូវកាលប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក, ជំរុំ​ការងារ។ បានជួបពិភាក្សាការងារ ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សជាតិ និងបានជួបពិភាក្សាការងារជាមួយឧត្តមក្រុមប្រឹក្សារាជ្យសម្បត្តិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២២ តំណាងគណៈ-ប្រតិភូសភាសហភាពអឺរ៉ុបនេះ បានថ្លែងថា រដ្ឋកាតាមិនគ្រាន់តែបានអនុម័តច្បាប់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានអនុវត្តន៍ច្បាប់ទាំងនេះ ផងដែរ។ គណៈប្រតិភូនេះ ក៏បានកោតសរសើរផងដែរ ចំពោះ​ការអនុវត្តសុវត្ថិភាព មុនការរៀបចំការប្រកួតកីឡា​បាល់ទាត់​​ដណ្តើមពានរង្វាន់ពិភពលោក​កាតាឆ្នាំ២០២២ នៅពេលខាងមុខ (FIFA World Cup Qatar 2022) និងការប្តេជ្ញាចិត្តបន្តការអនុវត្តកំណែទម្រង់នេះ បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍កីឡាអូឡាំពិក។

​លោក Giuseppe Auddino សមាជិកព្រឹទ្ធសភាសាធារណរដ្ឋអ៊ីតាលីបានថ្លែងថា  ក្នុងអំឡុង ពេលនៃទស្សនកិច្ចរបស់គណៈប្រតិភូ និងកិច្ចប្រជុំជាបន្តបន្ទាប់របស់យើង យើងបានកត់សម្គាល់ឃើញពីការវិវត្តន៍នៅក្នុងកំណែទម្រង់សិទ្ធិមនុស្ស និងអន្តោប្រវេសន៍ នៅរវាងឆ្នាំ២០១០ និង២០២២ នេះ។  ​យើងយល់ឃើញថា​ រដ្ឋកាតាកំពុងដើរ​លើផ្លូវត្រូវ។ មន្ត្រីរាជការនៃរដ្ឋកាតាជាច្រើនរូបបានឆ្លើយសំណួររបស់គណៈប្រតិភូយើងប្រកបដោយតម្លាភាព​ និងបានរាយការណ៍ប្រាប់យើងអំពីច្បាប់ថ្មីៗមួយចំនួនដែល​ទើប​បានអនុម័ត៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://thepeninsulaqatar.com/article/05/10/2022/european-parliamentarians-laud-qatars-labour-reforms-and-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`