លោក Hayk Konjoryan ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនគណបក្សកាន់អំណាច គឺគណបក្ស Civil Contract របស់ប្រទេសអាមេនី
លោក Hayk Konjoryan ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើន មកពីគណបក្សកាន់អំណាច គឺគណបក្ស Civil Contract នៃសាធារណរដ្ឋអាមេនី បានរាយការណ៍ត្រួសៗជូនសមាជិកសមាជិកាសភាតំណាងសហរដ្ឋអាមេរិកជាច្រើនរូបអំពី ការប្រឆាំងនឹងភាពឃោរឃៅរបស់ប្រទេសអាស៊ែបៃហ្សង់ មកលើអ្នកទោសសង្គ្រាមអាមេនី។ កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ លោក Konjoryan បានបង្ហោះព័ត៌មាននេះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ។
លោក Konjoryan បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកថា កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ «ដោយសារតែប្រធានក្រុមមិត្តភាពសភាអាមេនីជាមួយសភាសហរដ្ឋអាមេរិក លោក Konjoryan បានផ្ញើលិខិតជាច្រើនច្បាប់ទៅសមាជិកសមាជិកាសភា តំណាងសហរដ្ឋអាមេរិកជាច្រើនរូប រួមមាន លោក Gus Bilirakis, លោក Frank Pallone, លោកស្រី Jackie Speier, និងលោក David Valadao សហប្រធាននៃកិច្ចប្រជុំសភាអាមេនី-សភាសហរដ្ឋអាមេរិក រួមទាំង លោក Adam Schiff អនុប្រធាននៃកិច្ចប្រជុំនេះផងដែរ បានរាយការណ៍លំអិតអំពី ការឈ្លានពានដោយកងកម្លាំងយោធាដែលបង្កឡើងដោយប្រទេសអាស៊ែបៃហ្សង់មកលើប្រទេសអាមេនី។ ភាពឃោរឃៅរបស់កម្លាំងយោធាប្រទេសអាស៊ែបៃហ្សង់ដែលបានប្រព្រឹត្តមកលើអ្នកទោសង្គ្រាមអាមេនី»។
លោក Konjoryan ក៏បានអំពាវនាវផងដែរឱ្យសហសេវិកសហរដ្ឋអាមេរិកទាំងអស់ បន្តជាមួយនឹងសកម្មភាពនានាដែលបានកំណត់ ដើម្បីដាក់សម្ពាធលើប្រទេសអាស៊ែបៃហ្សង់កុំឱ្យឈ្លាពានប្រទេសអាមេនី, ការដកកងទ័ពអាស៊ែបៃហ្សង់ចេញពីទឹកដីអធិបតេយ្យភាពអាមេនី, ដោះលែងអ្នកទោសសង្គ្រាមអាមេនីទាំងអស់ជាបន្ទាន់ និងនាំអ្នកទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះទៅតុលាការ ដើម្បីជំនុំជំរះ៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://news.am/eng/news/723365.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម