logo logo
banner1
ប្រធានសភាឥណ្ឌូនេស៊ី ទទូចឱ្យក្រុមប្រទេស G20 ដោះស្រាយវិបត្តិស្បៀងអាហារ
 

លោកស្រី Puan Maharani ប្រធានសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី

លោកស្រី Puan Maharani ប្រធានសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានទទូចឱ្យបណ្តារដ្ឋជាសមា ជិក G20 ចាត់វិធានការរឹងមាំដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ។ លោកស្រីបានថ្លែងបែបនេះ នៅមុន ពេលកិច្ចប្រជុំកំពូលប្រធានសភានៃក្រុមប្រទេស G20 (P20)លើកទី៨។ P20 គឺជាវេទិកាសភានៃក្រុម ប្រទេស G20។ កិច្ចប្រជុំកំពូល P20 គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៦ និងថ្ងៃសុក្រទី០៧ ខែ តុលា ឆ្នាំ ២០២២ នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

“P20 គឺជាវេទិកាជាយុទ្ធសាស្រ្តមួយ ក្នុងការជំរុញឱ្យបណ្តារដ្ឋជាសមាជិកក្រុមប្រទេស G20 ដោះ ស្រាយការគំរាមកំហែងនៃវិបត្តិស្បៀងអាហារ និងថាមពល”។ លោកស្រី Maharani បានថ្លែងបែបនេះ នៅសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សរមួយដែលផ្សព្វផ្សាយចេញពីទីក្រុងហ្សាកាតា។ កិច្ចប្រជុំកំពូល P20 នឹងធ្វើឡើងនៅក្នុងបរិវេណ​អាគារសភា ក្នុងទីក្រុងហ្សាកាតា ដែលជាផ្នែកមួយនៃកិច្ចប្រជុំជាបន្តបន្ទាប់ នៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា​ ឆ្នាំ២០២២ ខាងមុខនេះ…៕

https://en.antaranews.com/news/253001/house-speaker-urges-g20-nations-to-address-food-crisis



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`