logo logo
banner1
សភាជាន់ទាបរុស្ស៊ីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពី ចុះចូលជាមួយប្រទេសរុស្ស៊ីរបស់តំបន់ Donetsk​​ តំបន់ Lugansk តំបន់ Zaporizhzhia និង Kherson
 

សភាជាន់ទាបរុស្ស៊ីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពី ការចុះចូលជាមួយប្រទេសរុស្ស៊ី របស់តំបន់ Donetsk, Lugansk, Zaporizhzhia និង​ តំបន់ Kherson

រដ្ឋធានីមូស្គូ៖ សភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី (State Duma) បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ថា សភាជាន់ទាបរុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ច​ព្រមព្រៀង​ស្តីពី ការចុះចូលរបស់តំបន់ Donetsk, តំបន់ Lugansk, តំបន់ Zaporizhzhia និងតំបន់ Kherson ជាមួយប្រទេសរុស្ស៊ី។ សមាជិកសភាជាន់ ទាបរុស្ស៊ីជាច្រើនរូបបាន បោះឆ្នោត​ជាឯកច្ឆន្ទគាំទ្រលើសេចក្តីព្រាងច្បាប់នេះ។ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរុស្ស៊ី បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម​របស់​លោក​​​ដែលត្រូវ បានបង្ហោះ បន្ទាប់ពីការបោះឆ្នោតនោះថា ការចុះចូលជាមួយប្រទេសរុស្ស៊ី គឺជាមធ្យាបាយមួយ ដើម្បីការពារ សិទ្ធិរបស់ប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុង​ទឹកដីនៃតំបន់ទាំងនេះ៕

https://english.news.cn/20221003/3a87b04ba92d4cf29cffb44bc41b7c52/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`