logo logo
banner1
សភាម៉ុងហ្គោលី បើកសម័យប្រជុំសរទរដូវ នៅចំពេលនៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាសកល
 

លោក Gombojav Zandanshatar ប្រធានសភាម៉ុងហ្គោលី

​រដ្ឋធានីអ៊ូឡង់បាទ័រ​៖ សម័យប្រជុំសរទរដូវនៃសភាម៉ុងហ្គោលី​( State Great Khural) បានបើកធ្វើឡើងកាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំពេលមានវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោក  Gombojav Zandanshatar ប្រធានសភានៃប្រទេសម៉ុងហ្គោលីបានថ្លែងនៅឯពិធីបើកសម័យប្រជុំសភាថា “សម័យ ប្រជុំសរទរដូវឆ្នាំនេះ កំពុងចាប់​ផ្តើមធ្វើឡើងក្នុងកាលៈទេសៈដ៏លំបាកនៃការឡើងថ្លៃជាសកល និងការ ប្រែប្រួលយ៉ាងគំហុកនៃគោលនយោបាយរូបិយបណ្ណ និងហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាតជា សកលកូវីដ-១៩ និងភាពតានតឹងភូមិសាស្រ្តនយោបាយ”។

លោក Zandanshatar បានថ្លែងបន្តថា “ដូច្នឹង ក្នុងអំឡុងពេលនៃសម័យប្រជុំសភា យើងចាំបាច់ ត្រូវផ្តោតលើការអនុវត្តកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចច្រើន​ជាងមុន​ថែមទៀត និងគោលនយោ បាយនៃការស្ទុះងើបជាថ្មី ក្រោយជំងឺរាតត្បាតជាសកលកូវីដ-១៩ ដើម្បីយកឈ្នះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងគ្រាបច្ចុប្បន្ន និងការ​ដោះ​ស្រាយបញ្ហាបន្ទាន់ៗរបស់ប្រទេសជាតិ”។ ផលិតផលក្នុងស្រុកសរុបរបស់ម៉ុងហ្គោលីបានកើនឡើងត្រឹម ១.៩% នៅក្នុងឆមាសទី១ ឆ្នាំ២០២២ គឺនៅមានភាពទន់ខ្សោយ​បើ​ប្រៀបធៀបទៅនឹងអំឡុងពេលដូចគ្នា នៅមុនពេលមានជំងឺរាតត្បាតជាសកល។

​អត្រាអតិផរណា នៅតែស្ថិតក្នុងកម្រិតលេខពីរខ្ទង់ ក្នុងរយៈពេល ១០ខែមកនេះ នៅក្នុងប្រទេស ហើយប្រាក់ចំណូល និងប្រាក់ឈ្នួលពិតប្រាកដរបស់កម្មករ ក្រុ​មគ្រួសារ និង​ធុរកិច្ច បានថយចុះ ដោយសារតែការកើនឡើងនៃតម្លៃ។ លើសពីនេះទៀត ឱនភាពនៃគណនីចរន្ត មានចំនួន ១.៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក គិតត្រឹមចុងខែសីហា ឆ្នាំ២០២២ ដែលបណ្តាលឱ្យមានការថយចុះ ២ពាន់លានដុល្លារនៃទុនបម្រុងរូបិយបណ្ណបរទេសរបស់ជាតិ មក ២.៤ពាន់លានដុល្លារសហរដ្ឋអាម៉េរិក៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20221003/27bf9c9508814f8cb7871608b32a7e06/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`