លោក Boyko Borisov អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី
កាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតនៃសាធា រណរដ្ឋប៊ុលហ្គារី បានថ្លែងឱ្យដឹងថាគណបក្សប្រឆាំង គឺគណបក្សពលរដ្ឋដើម្បីការអភិវឌ្ឍអឺរ៉ុបសម្រាប់ ប៊ុលហ្គារី(GERB) ដែលដឹកនាំដោយលោក Boyko Borisov អតីតនាយករដ្ឋមន្រ្តីប៊ុលហ្គារី កំពុងតែនាំមុខនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់ នាថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។ គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតបានថ្លែងឱ្យដឹងបែបនេះ បន្ទាប់ពីដំណើរការរាប់សន្លឹកឆ្នោតបានជាង ៩៩%។
គណបក្សពលរដ្ឋដើម្បីការអភិវឌ្ឍអឺរ៉ុបសម្រាប់ប៊ុលហ្គារី(GERB) និងក្រុមចម្រុះបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យប៊ុលហ្គារី ពេលនេះទទួលបានសំឡេងឆ្នោត ២៥.៤៣%។ ខណៈដែលគណបក្សនិយម កណ្តាល គឺគណបក្សយើងបន្តការផ្លាស់ប្តូរ(PP) ដែលដឹកនាំដោយសហប្រធាន លោក Kiril Petkov អតីតនាយករដ្ឋមន្រ្តីប៊ុលហ្គារី ទទួលបានសំឡេងឆ្នោតលំដាប់ទី២ ចំនួន ២០.២១%។ នាពលមុននោះ បន្ទាប់ពីដំណើរការរាប់សន្លឹកឆ្នោតបានជាង ៥១% គណៈកម្មការរៀបចំការបោះឆ្នោតប៊ុលហ្គារីបានថ្លែង ថា គណបក្ស GERB និងក្រុមចម្រុះបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យប៊ុលហ្គារី ទទួលបាន ២៥.៦៤% ខណៈដែលគណបក្សយើងបន្តការផ្លាស់ប្តូរ(PP) ទទួលបានសំឡេងឆ្នោត ២០.៨៧%។
កាលពីខែមិថុនា ឆ្នាំ២០២២ សភាប៊ុលហ្គារីបានបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលចម្រុះ ហើយគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកអតីតនាយករដ្ឋមន្រ្តី Petkov បានបង្ខំចិត្តលាលែងពីមុខតំណែង។ ក្រោយមកមានការប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីមួយ ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ។ គួរបញ្ជាក់ផងដែរថា ប្រទេសប៊ុលហ្គារីបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់ ៣ដង នៅក្នុងឆ្នាំ២០២១ ដោយសារតែមិនមានគណបក្សណាមួយអាចបង្កើតរដ្ឋាភិបាលបាន។ នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបំផុតសមាជិកសភាបានបង្កើតក្រុមចម្រុះ ៤គណបក្ស រវាងគណបក្ស PP Kគណបក្សជនសង្គមនិយមប៊ុលហ្គារី គណបក្ស ITN និងគណបក្សប្រជាធិបតេយ្យប៊ុលហ្គារី ដោយបាន បញ្ចប់នូវវិបត្តិបង្កើតរដ្ឋាភិបាលរយៈពេល ១ខែ។ រាល់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាម្តងៗ ត្រូវបានគេមើលឃើញថា មានចំនួនអ្នកចេញទៅបោះឆ្នោតតិចជាង ៤០% គ្រប់ពេលទាំងអស់៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/update-opposition-party-of-bulgarias-ex-pr-1572078.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម