លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំតំបន់ទាំង ៤ ផ្តាច់ខ្លួនពីអ៊ុយក្រែន សុំចុះចូលរុស្ស៊ី
កាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការច្បាប់រដ្ឋធម្មនុញ្ញនៃសភាជាន់ខ្ពស់សហ ព័ន្ធរុស្ស៊ីបានផ្តល់ការយល់ព្រមលើការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងអន្តរជាតិជាមួយសាធារណរដ្ឋប្រជាមានិត Donetsk (DPR)និងសាធារណរដ្ឋប្រជាមានិត Luhansk (LPR) ក៏ដូចជា តំបន់ Kherson និងតំបន់ Zaporizhzhia ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យសភាជាន់ខ្ពស់ អនុម័តច្បាប់ស្តីពីឧបាគមន៍ (ការចុះចូល)។
ក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់រុស្ស៊ី)នឹងពិនិត្យ-ពិចារណាលើច្បាប់ខាងលើ នៅឯកិច្ចប្រជុំនៅ ថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងមេដឹកនាំនៃតំបន់ទាំង ៤ (នៃប្រទេសអ៊ុយក្រែន) រួមមាន DPR LPR តំបន់ Kherson និង Zaporizhzhia បានចុះហត្ថលេខាលើឧបាគមន៍(ការចុះចូល) ជាទឹកដីរបស់ រុស្ស៊ី…៕
https://www.urdupoint.com/en/world/russian-parliamentary-committee-okays-ratific-1572134.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម