អាគារសភាជាន់ទាបរុស្ស៊ី (State Duma)
លោក Vitaliy Milonov សមាជិកសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី (State Duma) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ថា សភាជាន់ទាបរុស្ស៊ី គ្រោងដាក់ចេញសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យសមាជិកសភារុស្ស៊ីមានសិទ្ធិចូលក្នុងកំណែនកងទ័ព ប្រសិនបើសមាជិកសភាទាំងនោះ មានបំណងចង់ចូលរួមក្នុងប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ លោក Milonov បានថ្លែងទៀតថា ច្បាប់បច្ចុប្បន្ននេះ មិនអនុញ្ញាតឱ្យសមាជិកសភាចុះឈ្មោះក្នុងបញ្ជីអ្នកស្ម័គ្រចិត្តចូលរួមក្នុងកំណែនទ័ពបានឡើយ ដែលបានបង្កើតឱ្យមានបញ្ហាជាច្រើនសម្រាប់អ្នកដែលចង់ស្ម័គ្រចិត្តជាសមាជិកសភា អាចជួបការលំបាក ខណៈពេលអវត្តមានពីកិច្ចប្រជុំសភា។
លោក Milonov បានថ្លែងប្រាប់ទីភា្នក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ថា លោកបានពិភាក្សាអំពីបញ្ហានេះ ជាមួយលោក Andrei Turchak សមាជិកសភាជាន់ខ្ពស់រុស្ស៊ី និងជាអគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃឧត្តមក្រុមប្រឹក្សាគណបក្សរួបរួមជាតិរុស្ស៊ីរួចហើយ ហើយបានណែនាំឱ្យភាគីពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី លក្ខន្តិកៈសមាជិកសភា ពិនិត្យមើលលើស្ថានភាពនេះឡើងវិញ។
ច្បាប់សហព័ន្ធបានចែងថា សមាជិកសភាគ្រប់រូបមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកំណែនកងទ័ពឡើយ។ ហើយអ្នកដែលស្ម័គ្រចិត្តរបស់យើងទាំងអស់ធ្វើអ្វីៗទៅតាមការស្ម័គ្រចិត្ត ទោះបីជាសមាជិកសភាទាំងនោះ ជាប់កាតព្វកិច្ចចូលរួមប្រជុំសភា យ៉ាងណាក៏ដោយ។ ហើយប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើង នោះវានឹងចាំបាច់ ដែលអ្នកស្ម័គ្រចិត្តរបស់យើងទាំងអស់ មិនគួរចេញមុខរំលោភ បំពានលើបទប្បញ្ញត្តិឡើយ។ ហើយអ្នកស្ម័គ្រចិត្តទាំងអស់អាចចូលរួមដោយខ្លួនឯង។
លោក Milonov បានបន្ថែមទៀតថា សមាជិកសភាគ្រប់រូប មានឆន្ទៈចង់ចូលរួមក្នុងសមរភូមិសង្គ្រាមមួយ ដែលត្រូវបានប្រឈមមុខដោយការពិតដែលថា សមាជិកសភាទាំងនោះ មិនអាចអវត្តមានជាផ្លូវការរបស់ខ្លួនពីសភាបានឡើយ ដោយសារមិនមានចែងក្នុងច្បាប់៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://euroweeklynews.com/2022/10/02/mps-drafted-russian-military/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម