នុម័តផែនការមួយស្តីពី ការពន្យារពេលបេសកកម្មយោធាអាល្លឺម៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់រហូតដល់ខែតុលា ឆ្នាំ២០២២
News Agency (ABNA)៖ រដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (Bundestag) បានអនុម័តផែនការមួយស្តីពី ការពន្យារពេលបេសកកម្មកងកម្លាំងយោធាអាល្លឺម៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់រហូតដល់ខែតុលា ឆ្នាំ២០២២ នេះ។ កាលពីថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ សភាអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថាជារដ្ឋសភា បានបោះឆ្នោតអនុម័តដោយសំឡេងគាំទ្រ ៥៥៣ និងប្រឆាំង ១១០ លើសំណើរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីពន្យារពេលបេសកកម្មយោធារបស់អាល្លឺម៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់រហូតដល់ខែតុលាឆ្នាំ២០២២ ដោយសារមូលហេតុនេះហើយ ទើបយោធាអាល្លឺម៉ង់នឹងបន្តចូលរួមបេសកកម្មប្រយុទ្ធនឹងអង្គការរដ្ឋឥស្លាម(ISIS) នៅក្នុងប្រទេសអ៊ីរ៉ាក់សម្រាប់រយៈពេល ៩ ខែបន្តទៀត។ សភាអាល្លឺម៉ង់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វត្តមាន និងកិច្ចសហប្រតិបត្តិការ របស់អាល្លឺម៉ង់ គឺគ្រាន់តែដើម្បីពង្រឹង និងបង្កើតយោធាអ៊ីរ៉ាក់ឡើងវិញ និងត្រៀមគាំទ្រសេវាដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ និងសម្ព័ន្ធមិត្តអន្តរជាតិប្រយុទ្ធនឹងអង្គការរដ្ឋឥស្លាម (ISIS) នៅក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលអាល្លឺម៉ង់មានជំនឿថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីផ្សេងៗ ដើម្បីអនុវត្តន៍កំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងអង្គភាពយោធាអ៊ីរ៉ាក់ រួមទាំងការធ្វើសមាហរ័ណកម្មកងកម្លាំងរបស់អង្គការ Hashad al-Shaabi ទៅក្នុងរចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងដោយផ្ទាល់លើកងកម្លាំងរបស់អង្គការនេះដោយរដ្ឋាភិបាលអ៊ីរ៉ាក់ គួរត្រូវបានគាំទ្រ។ការលើកឡើងរបស់រដ្ឋាភិបាលអាល្លឺម៉ង់នេះ បានបង្ហាញថា ក្រុមបស្ចិមប្រទេសកំពុងតែស្វែងរកការរំលាយអង្គការ Hashad al-Shaabi នេះចោល ហើយនឹងស្វែងរកផែនការអនុវត្តន៍ជាក់ស្តែងដើម្បី វាយប្រយុទ្ធទៅលើអង្គការនេះ នៅក្នុងពេលអនាគតដ៏ខ្លី។ គួរឱ្យកត់សម្គាល់ថា ថវិកាដែលត្រូវបានគេប៉ាន់ ស្មានសម្រាប់ផែនការពន្យារពេលវត្តមានកងកម្លាំងយោធាអាល្លឺម៉ង់ក្នុងប្រទេសអ៊ីរ៉ាក់ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ មានប្រមាណជា ៧៣ លានអឺរ៉ូ៕
http://ន្តរជាតិ ០១-០២-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://en.abna24.com/news//german-parliament-approved-to-extend-presence-of-its-army-in-iraq_1224380.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម