សុន្ទរកថារបស់លោកស្រីRoberta Metsola ប្រធានសភាអឺរ៉ុប នៅក្នុងវេទិកា ”រាត្រីនៃទស្សនៈអឺរ៉ុប(Night of European Ideas) ក្នុងរដ្ឋធានីបែរឡាំង ប្រទេសអាល្លឺម៉ង់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៖
អឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាថ្មីៗជាច្រើន ដូចជាអតិផរណាដ៏មហាអាក្រក់ កង្វះខាតស្បៀងអាហារ កំណើននៃការចំណាយសម្រាប់ការរស់នៅ និងការថយចុះនៃការផ្គត់ផ្គង់ថាមពល ដែលជាហេតុធ្វើឱ្យ តម្លៃថាមពលហក់ឡើងយ៉ាងខ្ពស់។ ទាំងអស់នេះបានកើតឡើងក្នុងបរិបទនៃសង្រ្គាមនៅក្នុងទ្វីបរបស់យើងដោយសារការឈ្លានពានយ៉ាងឃោរឃៅមកលើប្រទេសអ៊ុយក្រែន និងក្នុងបរិបទនៃភាពមិនច្បាស់លាស់ផ្នែកនយោបាយ។ ការដោះស្រាយបញ្ហាប្រឈមខាងលើ គឺជាការងារដ៏ធំដ៏ស្មុគស្មាញ ស្មុគស្មាញសម្រាប់សភាអឺរ៉ុប ស្មុគស្មាញសម្រាប់មនុស្សគ្រប់គ្នាក្នុងប្រទេសអាល្លឺម៉ង់ និងស្មុគស្មាញសម្រាប់រដ្ឋាភិបាលនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់។
មុននឹងខ្ញុំធ្វើការស្នើសុំបន្ថែមទៀត ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណចំពោះអ្វីៗគ្រប់បែបយ៉ាង ដែលប្រទេសអាល្លឺម៉ង់បានធ្វើនាពេលកន្លងមក អរគុណចំពោះជំនួយយោធាដែលប្រទេសអាល្លឺម៉ង់បានបរិច្ចាគ អរគុណចំពោះការទទួលយកជនភៀសខ្លួនដោយសារសង្រ្គាម អរគុណចំពោះការខិតខំអំពាវនាវ និងអរគុណចំពោះការលះបង់គ្រប់បែបយ៉ាង។ ប៉ុន្តែពេលនៅពេលនេះ សង្គ្រាមមួយនេះនៅមិនទាន់ចប់នៅឡើយ ហើយយើងនឹងមានការងារលំបាកជាច្រើនទៀតដែលត្រូវដោះស្រាយ ហើយអាចជាការលំបាកជាងពេលបច្ចុប្បន្ននេះទៅទៀត។
គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីបានកើតឡើង មកទល់នឹងពេលនេះ សហភាពអឺរ៉ុបបាន អនុម័តផ្តល់ជំនួយថវិកាចំនួន៧.២ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន។ យើងបានផ្តល់២.៥ពាន់លានអឺរ៉ូ ជាជំនួយគាំទ្រចំពោះកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយនឹងបន្តផ្តល់បន្ថែមទៀត។ យើងបានផ្តល់ជូន អ៊ុយក្រែននូវឋានៈជាបេក្ខប្រទេសត្រៀមចូលជាសមាជិកសហភាពអឺរ៉ុប ទោះបីវាត្រូវការពេលវេលាវែងក្នុងវាយ តម្លៃក៏ដោយ។ យើងកំពុងស្ថិតក្នុងពេលវេលាមួយ ដែលត្រូវធ្វើការសម្រេចចិត្ត។ ប្រទេសអ៊ុយក្រែនត្រូវការអាវុធដើម្បីការពារអាយុជីវិតខ្លួន។ វិស័យការពារជាតិរបស់ប្រទេសនេះ បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ រដ្ឋជាសមាជិកសហភាពអឺរ៉ុបជាច្រើនបានហក់ចូលជួយ ដែលជាហេតុធ្វើឱ្យប្រទេសនេះនៅមានដង្ហើមក្នុងខែមីនា ឆ្នាំ២០២២។ ប៉ុន្តែពេលនេះ គឺជាដំណាក់កាលថ្មីនៃសង្គ្រាម។ ប្រទេសអ៊ុយក្រែននឹងត្រូវការអាវុធធុនធ្ងន់។ ប្រទេសអ៊ុយក្រែនត្រូវការរថក្រោះជាច្រើនគ្រឿង ហើយយើងត្រូវតែមានលទ្ធភាព ដើម្បីជួយក្នុងដំណាក់កាលបន្ទាប់នេះ…៕
http://ព័ត៌មានពីអង្គសភាអន្តរជាតិ ០១-១០-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220928IPR41710/ukraine-needs-heavy-armoury-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម