បុរសកូវ៉ែតម្នាក់បោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតសភានៅក្នុងស្ថានីយបោះឆ្នោតមួយកន្លែង
ក្នុងរាជធានី Kuwait នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ REUTERS/Stephanie McGehee
រដ្ឋធានីកូវ៉ែត៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋកូវ៉ែត បានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៧។ ក្នុងចំណោមបេក្ខជនចំនួន ៣០៥ រូប ដែលកំពុងឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក្នុងនោះបេក្ខជន ៥០ រូប នឹងត្រូវជ្រើសតាំងធ្វើជា តំណាងរាស្ត្រ ជាមួយនឹងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៧៩៥,៩១១ នាក់។ ដំណើរការ បោះឆ្នោត បានចាប់ផ្តើមនៅវេលាម៉ោង ៨៖០០ នាទីព្រឹក ហើយនឹងបន្តរហូតដល់ម៉ោង ៨៖០០ យប់ (ម៉ោង- ក្នុងស្រុក) បន្ទាប់មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបិទបញ្ចប់ដំណើរការបោះឆ្នោត ហើយការចាប់ផ្តើមរាប់សន្លឹកឆ្នោតត្រូវបានគេអនុវត្តន៍ តាមរយៈសេចក្តីប្រកាសស្តីពី លទ្ធផលផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KUNA៕
https://thepeninsulaqatar.com/article/29/09/2022/kuwaitis-head-to-polling-stations-for-parliament-election
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម