លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
សារព័ត៌មាន MENAFN– UkrinForm៖ លោក Ruslan Stefanchuk ប្រធានសភាប្រទេស អ៊ុយក្រែន និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានធ្វើទស្សនកិច្ចនៅតំបន់ Chernihiv នៃប្រទេសអ៊ុយក្រែន។ លោក Stefanchuk បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា កាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក Stefanchuk បានធ្វើទស្សនកិច្ចនៅតំបន់ Chernihiv រួមជាមួយលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង។
លោក Stefanchuk បានកត់សម្គាល់ថា តំបន់ Chernihiv គឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ដែលត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយការឈ្លានពានរបស់រុស្ស៊ី។ យោងតាមលោក Vyacheslav Chaus ប្រធានរដ្ឋបាលយោធាអ៊ុយក្រែនប្រចាំតំបន់ Chernihiv នោះ បានឱ្យដឹងថា អាគារស្នាក់នៅចំនួន ៨,៥០០ ខ្នង ត្រូវបានបំផ្លាញដោយសកម្មភាពបង្កសង្គ្រាមនេះ។ លើសពីនេះទៀត ស្ពានចំនួន ៣៣ កន្លែង ត្រូវបានបំផ្លាញ, ផ្លូវប្រវែង ១.០០០ គីឡូម៉ែត្រ ត្រូវបានខូចខាតនៅក្នុងតំបន់នេះ។
ឥឡូវតំបន់ Chernihiv នេះ ត្រូវការជំនួយជាបឋម ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ លោក Stefanchuk បានសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការស្តារប្រទេសអ៊ុយក្រែនឡើងវិញ ជាពិសេស តំបន់ Chernihiv ដែលកំពុងរងភាពខ្ទេចខ្ទាំ នេះបើតាមការបញ្ជាក់របស់លោក Stefanchuk។
តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមបម្រុងថវិកាជាតិចំនួន ២៥០ លាន Ukrainian hryvnia សម្រាប់ការស្តារជាអាទិភាពលើរហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗរបស់ជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://menafn.com/1104940677/Verkhovna-Rada-Chair-President-Of-National-Assembly-Of-France-Visit-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម