រូបភាពសភានៃសាធារណរដ្ឋលីបង់
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងរដ្ឋធានីបេរូត នៃសាធារណរដ្ឋលីបង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ សភាលីបង់បានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី ដែលការបរា ជ័យនេះកំពុងតែគំរាមកំហែងធ្វើឱ្យវិបត្តិដែលកំពុងតែបន្តកើតមាននៅក្នុងប្រទេសមួយនេះ កាន់តែផុង ជ្រៅថែមទៀត។ លោក Michel Mouawad ដែលជាបេក្ខជនទទួលបានការគាំទ្រពីគណបក្សកងកម្លាំងលីបង់មិនអាចទទួលបានសំឡេងឆ្នោតចាំបាច់ដើម្បីទទួលបានតំណែងប្រធានាធិបតី និងជំរុញឱ្យមាន ការរៀបចំកិច្ចប្រជុំបោះឆ្នោតមួយផ្សេងទៀត។
អាណត្តិរបស់លោក Michel Aoun ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្ននឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។ នៅក្នុងប្រទេសលីបង់ អាណត្តិរបស់ប្រធានាធិបតីត្រូវបានកំណត់ត្រឹម ១ អាណត្តិ ៦ឆ្នាំ តែប៉ុណ្ណោះ។ ដើម្បីទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទី១ ត្រូវការសំឡេងសមាជិកសភា ២ភាគ៣ នៃ ១២៨អាសនៈនៅក្នុងសភា បន្ទាប់ពីនោះ គ្រាន់តែត្រូវការសំឡេងគាំទ្រភាគច្រើន ៥០+១(simple ma jority)។ សមាជិកសភាលីបង់នៅមិនទាន់ឯកភាពគ្នាក្នុងការជ្រើសរើសអ្នកបន្តវេនពីលោក Aoun ដោយ បានលើកឡើងពីការព្រួយបារម្ភនឹងការជាប់គាំងនយោបាយ និងស្ថាប័ន នៅក្នុងប្រទេសលីបង់ ដែលបាន ជួបនូវវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១៩មក៕
https://www.aa.com.tr/en/middle-east/lebanese-parliament-fails-to-elect-new-president/2697993
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម