logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ប្តេជ្ញាធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័ននីតិប្បញ្ញត្តិគុយបា
 

លោក Manuel Marrero Cruz នាយករដ្ឋមន្រ្តីគុយបា និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

 លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាង ថា វៀតណាមនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភានៃអំណាច​ប្រជាជនគុយបា ដើម្បីចែករំលែក បទពិសោធនៅក្នុងការតាក់តែងច្បាប់ និងការត្រួតពិនិត្យ ក៏ដូចជា ផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមកនៅឯវេទិកាសភាតំបន់ និងពិភពលោក។

​នៅក្នុងជំនួបជាមួយលោក Manuel Marrero Cruz នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងតែបំពេញ ទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា​ ឆ្នាំ២០២២ លោក Hue បានសង្កត់ធ្ងន់ថា រដ្ឋសភា និងប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយប្រជាជនគុយបា ក្នុងបុព្វហេតុបដិវត្តន៍របស់ខ្លួន ផ្តោតសារៈសំខាន់ និងប្រាថ្នាអភិវឌ្ឍន៍សាមគ្គីភាព ជាពិសេស មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាវៀតណាមរូបនេះ បានធ្វើការ​ពន្យល់​សង្ខេបជូនភ្ញៀវរបស់លោក អំពីសកម្មភាពថ្មីៗរបស់រដ្ឋសភាវៀតណាម និងការរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយជំងឺកូវីដ-១៩ និងការអភិវឌ្ឍ​ចំណងទាក់ទងទ្វេភាគី។ លោក Hue ក៏បានស្នើឱ្យ លោក Cruz ពាំនាំនូវវន្ទនាការរបស់លោកទៅកាន់មេដឹកនាំគណបក្ស រដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិគុយបា និងបានអញ្ជើញសម​ភាគីគុយបា លោក Lazo Hernández  មកបំពេញទស្សនកិច្ចប្រទេសវៀតណាម។

សម្រាប់ភាគីគុយបា លោក Cruz បានពាំនាំនូវវន្ទនាការរបស់លោកនាយឧត្តមសេនីយ៍ Raúl Modesto Castro Ruz លេខាធិការទី១ បក្សកុម្មុយនិស្តគុយបា លោកប្រធានា​ធិបតី Miguel Diaz Canel និងលោកប្រធានសភា Lazo Hernández ជូនដល់លោក Hue។ លោក Cruz ក៏បានពាំនាំនូវលិខិតរបស់លោក Lazo និងបានថ្លែងអំណរគុណដល់​មេដឹកនាំរដ្ឋសភាវៀតណាមចំពោះការគាំទ្រដ៏មានតម្លៃដែល រដ្ឋសភាវៀតណាមបានផ្តល់ដល់គុយបាជាច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងបានអញ្ជើញលោក Hue ឱ្យមកបំពេញ​ទស្សនកិច្ចនៅក្នុងប្រទេសគុយបា នាពេលអនាគតឆាប់ៗនេះ។

នៅក្នុងឱកាសនោះផងដែរ លោក Cruz បានថ្លែងប្រាប់លោក Hue អំពីស្ថានភាពនៅក្នុងប្រទេសគុយបានាពេលបច្ចុប្បន្ន ជាពិសេស សកម្មភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិគុយ​បាដែលបានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ដូចជា ច្បាប់ដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀង ទិន្នន័យបុគ្គល សិទ្ធិមនុស្ស និង  ក្រមព្រហ្មទណ្ឌជាដើម។ល៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-chairman-vows-to-work-closely-with-cuban-legislature/239218.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`