លោក Nguyen Tat Thanh ឯកអគ្គរដ្ឋទូតវៀតណាម និងលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្រ្តាលី
លោកស្រី Sue Lines ប្រធានព្រឹទ្ធសភានៃប្រទេសអូស្រ្តាលីបានអះអាងថា អូស្រ្តាលីតែងតែផ្តោត សារៈសំខាន់ចំពោះចំណងទាក់ទងរបស់ខ្លួនជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលដែលលោកស្រីទទួលជួបជាមួយលោក Nguyen Tat Thanh ឯកអគ្គរដ្ឋទូតនៃសាធារណដ្ឋសង្គមនិយម វៀតណាមប្រចាំប្រទេសអូស្រ្តាលី។ លោកស្រីបានបង្ហាញនូវក្តីសោមនស្សចំពោះជំហានវិវត្តន៍ដ៏លេចធ្លោនៃភាពជាដៃគូយុទ្ធសាស្រ្តអូស្រ្តាលី-វៀតណាម ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាទូតសភា និងការផ្លាស់ប្តូរមនុស្ស និងមនុស្ស។
លោកស្រី Lines បានអះអាងថា លោកស្រីនឹងបន្តគាំទ្រចំណងទាក់ទងរបស់អូស្រ្តាលីជាមួយ វៀតណាម ដូចដែលលោកស្រីបានធ្វើ នៅពេលដែលលោកស្រីជាអនុប្រធានព្រឹទ្ធសភា ដោយបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ក្នុងការអភិវឌ្ឍចំណងទាក់ទងរបស់ខ្លួនបន្ថែមទៀត។លោកស្រីប្រធានព្រឹទ្ធសភាអូស្រ្តាលីរូបនេះ ក៏បានថ្លែងផងដែរថា លោកស្រីមានក្តីសោមនស្សចំពោះកិច្ចសហប្រតិបត្តិការរវាងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេស សមិទ្ធផលនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋ Western Australia ដែលជាស្រុកកំណើតរបស់លោកស្រី ជាមួយនឹងខេត្តភាគខាងត្បូង Ba Ria-Vung Tau របស់ប្រទេសវៀតណាម។
សម្រាប់ភាគីវៀតណាម លោក Thanh បានកត់សម្គាល់ដោយក្តីរីករាយថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត ៤០% នៅក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ២០២២ ធ្វើឱ្យអូស្រ្តាលីក្លាយជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតលំដាប់ទី៧ របស់វៀតណាម ហើយវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី១០ របស់អូស្រ្តាលីជាលើកដំបូងបំផុត។ លោក Thanh បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមមិត្តភាពសមាជិកសភា អូស្រា្តលី-វៀតណាមនឹងត្រូវបានបង្កើតឡើងឆាប់ៗនេះ ដើម្បីសម្របសម្រួលក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ឆ្ពោះទៅរកការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតចំណងកាទូតសភា នៅឆ្នាំ២០២៣។ លោក-ស្រី Sue Lines បានបង្ហាញក្តីសង្ឃឹមថានឹងបានទទួលស្វាគមន៍ចំពោះមេដឹកនាំរដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចក្នុងប្រទេសអូស្រា្តលីក្នុងពេលឆាប់ៗនេះ ហើយលោកស្រីបានអះអាងថា លោកស្រីនឹងពិចារណាទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ក្នុងពេលវេលាដ៏សមស្របណាមួយផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/australian-senate-president-appreciates-bilateral-relations-with-vietnam/239088.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម