សភាប្រឹក្សានយោបាយប្រជាជនចិននឹងបើកកិច្ចប្រជុំរបស់ខ្លួននៅចុងខែតុលា ឆ្នាំ២០២២ ខាងមុខ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៣ ដែលជាស្ថាប័នប្រឹក្សានយោបាយកំពូលចិន នឹងបើកកិច្ចប្រជុំលើកទី២៤ របស់ខ្លួន ពីថ្ងៃទី៣១-០២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។ ការសម្រេចបើកកិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធានលើកទី៧៨ របស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៣ ក្រោមអធិបតីភាព លោក Wang Yang ប្រធានគណៈកម្មាធិការ ជាតិសភាប្រឹក្សានយោបាយប្រជាជនចិន និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Wang បានអំពាវនាវឱ្យដាក់ចេញនូវផែនការការងារមួយ សម្រាប់សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងការអនុវត្តគោលការណ៍ណែនាំរបស់មហាសន្និបាតជាតិនៃបក្សកុម្មុយនិស្តចិនលើកទី២០ ជាមុន ហើយក៏បានទទូចផងដែរ ឱ្យខិតខំប្រឹងប្រែងលើកទឹកចិត្ត និងគាំទ្រសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ដើម្បីប្រែក្លាយជាគោលការណ៍ណែនាំនៅក្នុងវិស័យផ្សេងៗ។ កិច្ចប្រជុំនេះ នឹងស្តាប់នូវរបាយកាណ៍នានាពីគ្រប់គណៈកម្មាធិការពិសេសរបស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនលើបញ្ហាការងាររបស់ខ្លួន ក្នុងចំណោមរបាយការណ៍ជាច្រើនទៀត។
ការកត់សម្គាល់អំពីវឌ្ឍនភាពរបស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិននៅក្នុងការត្រួតពិនិត្យបែបប្រជាធិតេយ្យលើការអនុវត្តផែនការរយៈពេល ៥ ឆ្នាំ របស់គណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ លោក Wang បានអំពាវនាវឱ្យបន្តបរិបទការងារថ្មីដើម្បីកែលម្អប្រសិទ្ធភាពនៃការត្រួតពិនិត្យនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៩-២២- កែវ ធាវប្រែសម្រួលពី៖ http://www.china.org.cn/china/2022-09/27/content_78439461.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម