logo logo
banner1
អនុប្រធានសភាអ៊ុយក្រែន៖ អ៊ុយក្រែននឹងអនុម័តច្បាប់ សម្រាប់កិច្ចពិភាក្សា ចូលជាសមាជិកសហភាពអឺរ៉ុប ត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២
 

ទង់ជាតិនៃប្រទេសអ៊ុយក្រែន

អ៊ុយក្រែនគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ចាំបាច់នានា ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសមាជិក ភាពជាមួយសហភាពអឺរ៉ុប នៅត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមមន្រ្តីជាន់ ខ្ពស់ ១រូប បានថ្លែងឱ្យដឹង។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Olek sandr Kornienko អនុប្រធាន​ទី១ នៃសភាអ៊ុយក្រែនបានថ្លែងថា អ៊ុយក្រែនចាំបាច់ត្រូវបំពេញនូវការ ទាមទារ ៧ចំណុច ដែលស្នើឡើងដោយសហភាពអឺរ៉ុប ដើម្បីចាប់ផ្តើមការពិភាក្សាការចូលជាសមាជិក សហភាពអឺរ៉ុប។ ជាពិសេសសភាអ៊ុយក្រែនគ្រោងនឹងអនុម័តលើច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់ស្តី ពីជនជាតិភាគតិច។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រធានាធិបតី Volodymyr Zelen sky បានចុះហត្ថលេខាផ្លូវការមួយ អង្វករទៅកាន់សហភាពអឺរ៉ុប ស្នើសុំឱ្យ​អ៊ុយក្រែនចូលជាសមាជិកសហ ភាពអឺរ៉ុបតាមរយៈនីតិវិធីពិសេសថ្មីមួយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកប្រទេសអ៊ុយក្រែន​ជា​បេក្ខជន​សមាជិកប្លុកអឺរ៉ុប…៕

https://newsroomodisha.com/ukraine-to-adopt-laws-for-membership-talks-with-eu-by-mid-nov/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`