សមាជិកសភាកូរ៉េខាងត្បូង និងសមាជិកសភាសហភាពអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំអន្តរសភា ក្នុងរដ្ឋសភាកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ (Yonhap)
កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា សមាជិករដ្ឋសភាកូរ៉េខាងត្បូង និងសមាជិកសភាសហភាពអឺរ៉ុប បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សារក មធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងវិស័យជាច្រើន ដូចជា វិស័យថាមពល និងការបម្រែបម្រួល អាកាសធាតុ។ ក្នុងចំណោមសមាជិកសភាដែលបានចូលរួមក្នុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នោះ រួមមាន លោកស្រី Park Soo-young សមាជិការដ្ឋសភាកូរ៉េខាងត្បូងមកពីគណបក្ស កាន់អំណាច គឺគណបក្សអំណាចប្រជាជន, លោក Lee Sang-min សមាជិករដ្ឋសភាកូរ៉េខាងត្បូងមកពី គណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យកូរ៉េ, សមាជិកសភាមកពី សហភាពអឺរ៉ុប, សមាជិកគណៈប្រតិភូសភាសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយឧបទ្វីបកូរ៉េ ដែលដឹកនាំដោយលោក Lukas Mandl សមាជិកសភាសហភាពអឺរ៉ុប និងលោកស្រី Maria Castillo Fernandez ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ៕
https://www.koreatimes.co.kr/www/nation/2022/09/120_336469.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម