លោក Anders Norlen ទទួលបានការតែងតាំងជាប្រធានសភាស៊ុយអែត ជាថ្មី
រាជធានីស្តុកខុល៖ កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ សមាជិកសភានៃព្រះរាជាណាចក្រ ស៊ុយអែតបានតែងតាំងលោក Anders Norlen ដែលជាអ្នកនយោបាយមកពីគណបក្សអភិរក្សនិយម Moderate Party ជាប្រធានសភាជាថ្មី។ ការតែងតាំងនេះ គឺជាជំហានមួយក្នុងចំណោមជំហានជាច្រើន ដែលត្រូវការជាចាំបាច់ មុនពេលដែលរាជរដ្ឋាភិបាលថ្មីមួយអាចចូលកាន់តំណែងបាន បន្ទាប់ពីក្រុម គណបក្សស្តាំនិយមទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
មេដឹកនាំគណបក្ស Moderate លោក Ulf Kristersson ត្រូវបានប្រគល់អាណត្តិឱ្យព្យាយាមបង្កើត រាជរដ្ឋាភិបាលថ្មីមួយ ក្រោយពីជិត ១ទសវត្សរ៍ នៃការកាន់អំណាចក្រោមការដឹកនាំរបស់គណបក្សសង្គមប្រជាធិបតេយ្យ។ គេរំពឹងទុកជាទូទៅថា គណបក្សនេះនឹងបង្កើតគណៈរដ្ឋមន្រ្តីសំឡេងភាគតិចរបស់ខ្លួន ដែលគាំទ្រដោយគណបក្សប្រឆាំងនឹងជនអន្តោប្រវេសន៍ គឺគណបក្ស Sweden Democrats។ លោកប្រធានសភាស៊ុយអែត Anders Norlen បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោក Kristersson នឹងធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកប្រធានសភារូបនេះ បានបដិសេធក្នុងការនិយាយថា ពេលណាសភាស៊ុយអែតនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលថ្មី។
ខណៈដែលគណបក្ស Sweden Democrats ទទួលបានអាសនៈនៅក្នុងសភា ច្រើនជាងគណបក្ស Moderate នោះ ប៉ុន្តែលោក Kristersson ទទួលបានការគាំទ្រទូលំទូលាយជាង ក្នុងចំណោមគណបក្សដទៃទៀត ដូច្នឹងហើយគេមើលឃើញថា លោក Kristersson នឹងក្លាយជានាយករដ្ឋមន្រ្តីនីតិកាលថ្មី។ ដូចគ្នានេះដែរ លោក Anders Norlen ទទួលបានការគាំទ្រយ៉ាងទូលំទូលាយរក្សាបានតំណែងជាប្រធាន សភា ដែលជាតំណែងមួយដែលលោកទទួលបានចាប់តាំងពីឆ្នាំ២០១៨មក៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.reuters.com/world/europe/swedish-parliament-reappoints-moderates-party-speaker-2022-09-26/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម